លំហាត់ប្រាណលំនាំអក្សរ V បញ្ច្រាសជាលំហាត់ប្រាណជួយសន្ធឹងរាងកាយទាំង​មូល។ វាជា​ក្បាច់​យូ៉ហ្កាដ៏មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់​រុំារ៉ៃបណ្តាលមកពីការអង្គុយយូរ ដែល​ធ្វើឱ្យ​សាច់ដុំសរសៃពួរភ្លៅផ្នែកខាង​ក្រោយឡើងរឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ ​នៃការ​ធ្វើ​លំ​ហាត់ប្រាណលំនាំអក្សរ Vបញ្ច្រាស។

១. ជួយសន្ធឹងរាងកាយផ្នែកខាងក្រោម៖ ដោយសន្ធឹងសាច់ដុំសរសៃពួរភ្លៅផ្នែក​ខាងក្រោយ កំពួន​ជើង​ និងកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ជួយពង្រឹងរាងកាយផ្នែកខាងលើ៖ ជាលំហាត់ទ្រទម្ងន់ ដូច្នេះវាមាន​ប្រសិទ្ធភាព​​ក្នុងការពង្រឹង​កម្លាំង​ស្មា និងដៃ។ ជំហនេះក៏ជួយពង្រឹងសាច់ដុំពោះដែរ។

គណនា BMI

៣. ជួយបង្កើនលំហូរឈាមទៅខួរក្បាល៖ វាជាជំហរដែលធ្វើឱ្យ​បេះដូងស្ថិតនៅពី​លើក្បាលដែល​អនុញ្ញាតឱ្យទំនាញផែនដីបង្កើនលំហូរឈាមទៅកាន់​ខួរក្បាលដែលជួយក្នុងការផ្តោតអារម្មណ៍ និង​បង្កើនថាមពលខួរក្បាល​។

៤. កាត់បន្ថយការឈឺខ្នង និងក៖ លំហាត់ប្រាណនេះជួយបើកទ្រូង និងស្មាដែលអាច​ជួយតម្រង់ឆ្អឹង​ខ្នង​របស់យើងឱ្យត្រង់ និងជួយបន្ធូរភាពតាន​តឹង​​ពី​កយើង។

៥. ជួយពង្រឹងសាច់ដុំជើង៖ ជំហរនេះជួយពង្រឹងសាច់ដុំភ្លៅនិងកំភួន​ជើង​។​ វាជួយការពារការ​របួស​សាច់ដុំភ្លៅ និងកំភួនជើង នៅពេលយើងហាត់​​​​ប្រាណដូចជា រត់ ឡើងភ្នំ ឬធាក់កង់ជាដើម។

របៀបហាត់

  • បន្ទន់ជង្គង់ និងច្រត់បាតដៃទាំង ២ លើកម្រាលដោយសន្ធឹងដៃទៅមុខឱ្យអស់ រួច លើកជង្គង់ឡើងក្នុងទម្រង់ជាអក្សរ V បញ្ច្រាស។
  • សន្ធឹងជើងទាំង ២ ទៅក្រោយឱ្យអស់ និងឱ្យត្រង់។
  • រក្សាជំហរនេះ ១ នាទី។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]