រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្មានម៉ោងមុននេះ តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ប្រកាសចែកជូនផ្លែមៀន ហ្វ្រីឥតគិតថ្លៃ ជូនដល់បងប្អូន ដែលចង់បានមៀន។

ក្នុងនោះ កំពូលតារាចម្រៀងរូបនេះ បញ្ជាក់ថា លោកបានបញ្ជាទិញមៀនប៉ៃលិន ពីផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមកដល់ផ្ទះរបស់លោកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកខេមរៈ​ សិរីមន្ត បានបន្តថា ពេលនេះ លោកត្រៀមចែកចាយ មៀនប៉ៃលិន នេះតាមមណ្ឌល និងស្អែកម៉ោង ៩ ព្រឹក បងប្អូន អាចមកទទួលយកមៀន ក្នុងម្នាក់ ៥គីឡូ ដោយឥតគិតថ្លៃ នៅឯផ្ទះរបស់លោកផ្ទាល់តែម្តង។

ក្នុងនោះ លោកបន្ថែម លោកសុំអធ្យាស្រ័យ និងសោកស្តាយ ប្រសិនបើមៀនដែលលោក ត្រៀមចែកជូនបងប្អូននោះ មិនបានទទួលគ្រប់គ្នា៕

សូមរំលឹកផងដែរថា កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ កន្លងមក បានប្រកាសទិញផ្លែមៀន ចំនួន ៥តោន ពីផ្សារកសិផលធម្មជាតិ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចែកជូនបងប្អូនហ្វ្រីៗឥតគិតថ្លៃ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]