សៀមរាប៖ ស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើតាមការអះអាងរបស់លោកអភិបាលខេត្តសៀមរាបបានលើកឡើងដូច្នេះ នៅក្នុងថ្ងៃនេះតែម្តង។
ដោយឡែក លោកឯកឧត្តមអភិបាលខេត្តសៀមរាបបានបង្ហោះសារនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១០កញ្ញា ២០២១ដែលមានខ្លឹមសារថា ដោយសារស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបយើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តពិតជាមិនចង់ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ តែដោយហេតុថាបងប្អូនប្រជាពលរដ្ឋ អាជីវករ មួយចំនួននៅតែមិនអនុវត្តវិធានរបស់សុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្ត បានសម្រេចដាក់ចេញ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបម្រាមគោចរ, កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទនឹងយោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព ។
រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]