កូរ៉េខាងត្បូង៖ ចាប់តាំងពី Lisa សមាជិកក្រុម BLACKPINK ចូលសម្តែងក្នុងកម្មវិធី YG Entertainment នៅពេលនាងមានអាយុទើបតែ ១៣ ឆ្នាំ កុមារភាពរបស់នាងត្រូវបានកាត់បន្ថយដោយសម្ពាធនៃជីវិតអ្នកចម្រៀងហាត់រាំច្រៀង។ ក្នុងនោះ មានមនុស្សម្នាក់ដែលនៅតែចងចាំពីអ្វីដែល Lisa កាលនៅក្មេង គឺគ្រូបង្រៀនសាលាចាស់របស់នាងដែលថ្មីៗនេះ បានទម្លាយនៅក្នុងបទសម្ភាសន៍ថ្មីមួយ។
សម្រាប់ហ្វេនៗអ្នកគាំទ្រ អ្នករាំពូកែ និងសំខាន់របស់ក្រុម BLACKPINK ត្រូវបានគេស្គាល់ថា Lisa។ ទោះយ៉ាងណាចំពោះ គ្រូបង្រៀនសាលាចាស់របស់ Lisa ឈ្មោះ Ratchadaporn Ruengrit លីសានៅតែជា“Pokpak” ដែលជាឈ្មោះហៅក្រៅដែលនាងប្រើតាំងពីក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍ជាមួយ Vice អ្នកគ្រូ Reungrit បានបង្ហើបឱ្យដឹងថា អ្នកគ្រូបានជួប Lisaជាលើកដំបូងនៅថ្ងៃបឋមសិក្សារបស់នាង ហើយស្គាល់Lisa ច្បាស់ រហូតដល់នាងចាកចេញទៅកូរ៉េខាងត្បូងនៅឆ្នាំ ២០១១។
ដូចក្មេងៗជាច្រើនដែរ អ្នកគ្រូរូបនេះ បន្តថា Lisa ជាក្មេងចូលចិត្តលេងសើចច្រើន ចិត្តល្អនិងរីករាយសប្បាយក្នុងវ័យនាង។ ទោះយ៉ាងណា នាងក៏មានភាពចាស់ទុំជាងមុនដែរ។ យោងតាមអតីតគ្រូបង្រៀនរបស់Lisa រូបនេះ បានបន្ថែមថា នាងតែងតែមានការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវ ទោះបីនាងនៅតូចក៏ដោយ។
អ្នកគ្រូ Reungrit បានបញ្ជាក់ឱ្យដឹងថា នៅពេលណាដែលមានការសម្តែងឬការប្រកួតប្រជែងណាមួយ នាងតែងតែមានវត្តមានចូលរួមទាំងអស់។ នោះគឺជាអ្វីដែលអ្នកគាំទ្រអាចដឹងរួចមកហើយអំពី Lisa ដែលបានចូលរួមក្នុងការប្រកួតរាំជាមួយនាវិកដែលរួមបញ្ចូលទាំង Bambam របស់ GOT7 ក្នុងវ័យកុមារភាពរបស់នាងផងដែរ។
ក្នុងវ័យប្រហែល ១១ ឆ្នាំ Lisa ក៏បានចូលរួមក្នុងការប្រលងចម្រៀង ក្នុងនាមជាអ្នកតំណាងឱ្យសាលារបស់នាងដោយទទួលបានជ័យលាភីលេខ ២ផងដែរ។
គ្រូបង្រៀនដែលកំពុងរស់នៅប្រទេសថៃរូបនេះ បានបន្ដលាតត្រដាងថា Lisa តែងតែមានភាពផ្អែមល្ហែមដូចពេលបច្ចុប្បន្នដោយពន្យល់ថា“ នាងចូលចិត្តជួយមនុស្សដូចគ្រូដែរ” ។ ហើយសូម្បីតែគ្រូបង្រៀនជាច្រើនដូចជា អ្នកគ្រូ Reungrit អាចមើលឃើញថា Lisa មានវាសនាអាចក្លាយជាតារានាថ្ងៃអនាគត។
អ្នកគ្រូមានប្រសាស៍ថា នាងតែងតែជាអ្នកដឹកនាំ។ នាងតែងតែមានគុណភាពជាតារា ដោយគិតពីរឿងនេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ នៅពេលដែល Lisa បានសុំយោបល់ពីអ្នកគ្រូ អំពីថាតើនាងគួរតែទៅកូរ៉េខាងត្បូងដើម្បីក្លាយជាតារា K-Pop ឬយ៉ាងណា ក្នុងនោះ អ្នកគ្រូ Ruengrit បានលើកទឹកចិត្តនាង។
ទោះយ៉ាងណា Lisa មិនដែលភ្លេចប្រភពរបស់នាងដើមកំណើតជាជនជាតិថៃនោះទេ។ អ្នកគ្រូ Ruengrit និយាយថា Lisa ថែមទាំងធ្លាប់ទៅលេងសាលាចាស់របស់នាងម្តងម្កាល ក្នុងអំឡុងពេលហ្វឹកហាត់របស់នាង ទោះបីជាអ្នកគ្រូ មិនអាចទាក់ទងគ្នាបានក៏ដោយ ព្រោះ BLACKPINK កាន់តែល្បី។
ទោះជាយ៉ាងនេះក្តី អ្នកគ្រូ Ratchadaporn Ruengrit មានទំនុកចិត្តថា Lisa នឹងរក្សាឫសគល់ដើមកំណើតខ្លួន នៅក្នុងបេះដូងរបស់នាងជានិច្ច។ គ្រូបង្រៀនរូបនេះ បានបន្ថែមថា នាងនឹងមិនភ្លេចថៃទេ បើមានឱកាស នាងតែងតែទាក់ទងជាមួយគ្រួសារនិងមិត្តភក្តិកាលនៅកុមារភាពរបស់នាងជានិច្ច ។ លើសពីនេះ ទោះ Lisa លែងមានពេលទៅលេងសាលាចាស់របស់នាងទៀត កេរ្តិ៍ដំណែល នីងឈ្មោះរបស់នាងនៅតែបន្ត។
ក្នុងនោះ អ្នកគ្រូ Ruengrit បាននិយាយថា សព្វថ្ងៃនេះ Lisa គឺជា ការបំផុសគំនិតដល់ក្មេងៗជាច្រើន។ ចុងក្រោយ អ្នកគ្រូ បានបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាខ្ញុំអាចប្រាប់នាងថា ការប្តេជ្ញាចិត្តនិងការតស៊ូដែលនាងមានតាំងពីនាងនៅក្មេងពិតជាទទួលបានផលច្រើន។ ខ្ញុំសូមជូនពរឱ្យនាងបន្តទទួលបានជោគជ័យនូវអ្វីដែលនាងស្រលាញ់៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]