តារាកម្សាន្ត: នៅប៉ុន្មានម៉ោងមុននេះបន្តិច តារាចម្រៀងសម្លេងផ្អែមពិរោះមានទឹកដមប្រចាំផលិតកម្មហង្សមាស លោកខេមរ:សិរីមន្ត និងភរិយា បានធ្វើការចែកផ្លែមៀនសរុបជាង១តោន ដោយនៅក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន ៥គីឡូក្រាមក្នុងមួយស្បោង បន្ទាប់ពីលោកបានចូលរួមក្នុងយុទ្ធានាការដើរប្រមូលទិញផ្លែមៀនពីបងប្អូនកសិករកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

គួរកត់សម្គាល់ផងដែលថា នៅក្នុងសកម្មភាពនៃការចែកផ្លែមៀនកាលពីព្រឹកមិញនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជាច្រើន បានទៅទទួលផ្លែមៀនដែលជាអំណោយដោយឥតគិតថ្លៃពីសំណាក់តារាចម្រៀងខេមរ: សិរីមន្ត និងភរិយា យ៉ាងច្រើនកុះករពេញមុខកន្លែងចែកតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញនៅទិដ្ឋភាពនៃសកម្មភាពក្នុងការចែកផ្លែមៀនពីព្រឹកមិញថាតើយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷

លោក ខេមរៈ សិរីមន្ដ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
សកម្មភាពចែកផ្លែមៀនដោយឥតគិតថ្លៃ
លោក ខេមរៈសិរីមន្ដ និងភរិយា
លោកខេមរៈសិរីមន្ដ និងលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត