តារាកម្សាន្ត៖ ជឿជាក់ថា អ្នកនិយមលេងបណ្ដាញសង្គម ច្បាស់ជាបានស្គាល់ កុមារី ម៉ានីកា តាំងពីនាងនៅតូចនិយាយមិនសូវទាន់ច្បាស់មកម្ល៉េះ ហើយពេលនោះ នាងតូចក៏ទទួលបានការគាំទ្រច្រើននៅលើបណ្ដាញសង្គម ក៏ព្រោះតែ វីដេអូកំប្លែងៗរបស់នាង ពិសេសមួយរយៈចុងក្រោយនេះ ម៉ានីកា ក៏បានលេចមុខសម្ដែងក្នុងរឿងល្បីៗជាច្រើនផងដែរ។

ក្នុងនោះទៀតសោត បើនិយាយពីរូបសម្រស់របស់ក្មេងស្រីតូចល្អិតរូបនេះ យើងឃើញថា គ្រប់ពេលដែលនាងតុបតែងខ្លួន ក្នុងស្ទីលបែបម៉េចក៏ដោយ មិនថាតែបុរណ ឬសម័យនោះទេ ក៏នាងនៅតែមើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើលរូបភាពដែល ម៉ានីកា បានគ្រងឈុតនាងអប្សរា ខាងក្រោមនេះ ពិតជាធ្វើឲ្យហ្វេនៗមានការពោលពាក្យសរសើរជាហូរហែមិនដាច់ពីមាត់នោះឡើយ ព្រោះក្នុងរូបភាពអស់ទាំងនោះ ត្បិតតែនាងតូចនៅក្មេងខ្ចីពិតមែន ប៉ុន្តែក៏មើលទៅសមសួន ស្រស់ស្អាតខ្លាំង ប្រៀបបានដូចរូបគំនូរយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ម៉ានីកា
ម៉ានីកា
ម៉ានីកា
ម៉ានីកា
ម៉ានីកា
ម៉ានីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]