ភ្នំពេញ: យោងតាមសារបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិសជម្រាបជូនមហាជន​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់​ អំពីដេីមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលេីម៉ូតូរងបួសត្រង់ក្បាល​ នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍​ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅគោលដៅផ្លូវនេរុ​ នៅថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៩:២០នាទីយប់​ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក​ ផ្លាកលេខភ្នំពេញ​ 1IQ. 3087 កំពុងបេីកបរពីត្បូងទៅជេីង​ ដោយបុរសម្នាក់ជាអ្នកបេីកបរដឹកស្ត្រីម្នាក់​ ដោយឃេីញអ្នកបេីកបរ​ និងអ្នករួមដំណេីរមិនមានពាក់មួក​ សមត្ថកិច្ចក៏បានចេញឃាត់​ ឃេីញដូច្នេះអ្នកបេីកបរល្មេីសច្បាប់រូបនោះ​ បានបេីកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច​ ពេលនោះមន្ត្រីប្រចាំការនៅដេីមទី​ បានចេញលេីកដៃក្នុងគោលបំណងឃាត់​ឱ្យឈប់ដេីម្បីធ្វេីការសាកសួរ​ ត្រួតពិនិត្យ​ និងធ្វេីការផាកពិន័យតាមច្បាប់​ ប៉ុន្តែជនបេីកបរល្មេីសមិនបានឈប់​ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចេីមផ្លូវ​ ដែលបណ្តាលឱ្យអ្នករួមដំណេីរខាងក្រោយធ្លាក់ពីលេីម៉ូតូ​រងរបួសបែកក្បាល​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយផ្អែកលេីមូលដ្ឋានច្បាប់​ អ្នកបេីកបរបានល្មេីសនឹងចំណុចមួយចំនួនដូចខាងក្រោម​ :

១.​ បេីកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបេីកបរ និងអ្នករួមដំណេីរ

២.​ បេីកបរបញ្ច្រាសទិស

៣.​ បេីកបរលេីសល្បឿនកំណត់ (40km/h)

៤.​ បេីកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច​ កំពុងអនុវត្តច្បាប់

៥.​ បេីកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច​ ដោយមិនឱ្យសមត្ថកិច្ចធ្វេីការត្រួតពិនិត្យ​ និងផាកពិន័យតាមច្បាប់​ ៕

ដោយយោងលេីមាត្រា៧៦​ នៃច្បាប់ចរាចរណ៍ផ្លូវ​ និងមាត្រាទី៥៤១​ នៃច្បាប់ក្រមព្រហ្មទណ្ឌ​ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលេី អ្នកបេីកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ​ និងត្រូវផាកពិន័យផងដែរ​ ។

យោងលេីចំណុចដូចបានបញ្ជាក់ជូនខាងលេី​ សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ថាតេីការបេីកបររបស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់ ។

និយាយជារួមបេីអ្នកបេីកបរមិនល្មេីស មិនបេីករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកេីតមានឡេីងឡេីយ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម÷

ប្រភពវីដេអូ: TNN Watch

សមត្ថកិច្ច
រូបភាពពីកាមេរ៉ា
នារីរងរបួស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]