ចិន៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Zhao Liying បានចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី Chineses Restaurant ដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនា ចង់ឃើញពីវត្តមានរបស់តារាស្រីរូបនេះ ផងដែរ។

យ៉ាងណាមិញ អាចនិយាយបានថា នេះគឺជាកម្មវិធីទូរទស្សន៍ដ៏កម្រមួយ ដែលតារាសម្តែងស្រីរូបនេះ បានចូលរួមបន្ទាប់ពីប្រកាសលែងលះជាមួយនឹងអតីតស្វាមី ព្រមទាំងមានការតុបតែងខ្លួន ហាក់ខុសប្លែកពីលើកមុនៗ​ជាមួយនឹងភាពស្រស់ស្អាត ដូចនារីវ័យ ២០ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនេះដែរ ខាងស្ទូឌីយោរបស់នាង ក៏បានបញ្ចេញរូបថតមួយចំនួន ដែលធ្វើឲ្យមើលឃើញពីសម្រស់របស់ Zhao Liying នៅក្នុងការតែងខ្លួនបែបសាមញ្ញធម្មតា ប៉ុន្តែក៏បានបង្ហាញពីភាពស្រស់ស្អាតគួរឱ្យស្រឡាញ់ ជាមួយនឹងការបញ្ចេញរូបរាងតូចច្រឡឹង និងសម្រស់ដ៏ក្មេងជាងវ័យ ដែលកំពុងតែទទួលបានការសរសើររាប់មិនអស់ និងធ្វើឲ្យអ្នកទស្សនាជាច្រើនស្ទើរតែមិនជឿថា នាងមានវ័យជាង ៣០ ឆ្នាំ ព្រមទាំងមានកូនមួយរួចទៅហើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]