ចិន៖ កាលពីថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ បានរាយការណ៍ថា ឃ្លីបផ្សាយពាណិជ្ជកម្មម៉ាកយីហោមួយ របស់ តារាស្រី Cecilia Cheung ត្រូវបានចែករំលែកនៅលើ Weibo និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ដែលនៅក្នុងវីដេអូនេះ សម្រស់របស់តារាស្រីរូបនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងកាតុបតែងខ្លួនរបស់នាង ថែមទៀតផង។

នៅក្នុងនោះ Cecilia Cheung បានបង្ហាញខ្លួនជាមួយនឹងការស្លៀកពាក់រ៉ូបរាត្រីពណ៌ស បញ្ចេញសាច់សខ្ចី ព្រមទាំងបង្អួតរាងស្រឡូនស្អាតរបស់នាង នៅអាយុ ៤១ ឆ្នាំដល់អ្នកគាំទ្របានទស្សនាយ៉ាងជក់ចិត្ត ដែលអាចនិយាយបានថា នេះគឺជាពេលដ៏កម្រមួយ ដែលតារាស្រីរូបនេះ ស្លៀកពាក់ឈុតស៊ិចស៊ីរំជួលចិត្តបែបនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ប្រភពដដែលនេះ ក៏បានបង្ហាញពីការកោតសរសើរចំពោះនាង បើទោះបីជាក្លាយជាអ្នកម្តាយកូន ៣ ក៏ពិតមែន តែនៅតែមានការថែរក្សារូបរាង និងសម្រស់ឲ្យមានភាពស្រស់ស្អាត វ័យក្មេង ស្ទើរតែដូចក្រមុំវ័យ២០ ឆ្នាំ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Cecilia Cheung
Cecilia Cheung 
Cecilia Cheung ក្នុងឈុតដ៏ស៊ិចស៊ី
Cecilia Cheung ក្នុងឈុតដ៏ស៊ិចស៊ី
Cecilia Cheung ក្នុងឈុតដ៏ស៊ិចស៊ី
Cecilia Cheung ក្នុងឈុតដ៏ស៊ិចស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]