បរទេស៖ តារាស្រីមានងារជាសេដ្ឋីនី Kylie Jenner បានទទួលការចាប់អារម្មណ៍ នឹងសម្លៀកបំពាក់មិនធម្មតារបស់នាង ខណៈកំពុងពរពោះ នៅពេលដែលរូបនាង បានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់អ្នកនៅទីក្រុងញូវយ៉ក នាល្ងាចថ្ងៃទី ៩ ខែកញ្ញា កាលពីថ្មីនេះ។

ទន្ទឹមនឹងនេះដែរ អ្នកម៉ាក់ទាន់សម័យរូបនេះ  បណ្តាលឱ្យមានភាពច្របូកច្របល់នៅពេលបង្ហាញខ្លួនជាសាធារណៈ ពេលចាកចេញពីសណ្ឋាគារ ដោយអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញ ថតប្រមាញ់រូបភាពព្រោងព្រាងបង្ហោះពេញបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពនោះ​ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញមោទនភាព ជាមួយនឹងការមានផ្ទៃពោះ ៥ ខែរបស់នាងដោយស្លៀកខោវែងធម្មតា គួបផ្សំជាមួយនឹងអាវសាច់ក្រណាត់ ម៉ូដខើតបញ្ចេញសាច់ពោះ បានធ្វើឲ្យមួយឈុតនេះរបស់នាង មើលទៅទាន់សម័យ លេចធ្លោខ្លាំងតែម្តង។

ត្រឡប់ទៅវិញ Kylie Jenner ទើបតែប្រកាសពីការមានផ្ទៃពោះលើកទី ២ របស់នាងជាមួយតារាចម្រៀងរ៉េប Travis Scott កាលពីដើមសប្តាហ៍នេះ។ ស្ត្រីជំនួញរូបនេះមានកូនស្រីអាយុ ៣ ឆ្នាំឈ្មោះ Stormi ហើយនាងពិតដើរតួបានល្អជាអ្នកម៉ាក់ ទោះបីជានាងនៅក្មេងខ្ចីក៏ដោយ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថ្មីរបស់ Kylie Jenner
រូបភាពថ្មីរបស់ Kylie Jenner
រូបភាពថ្មីរបស់ Kylie Jenner
រូបភាពថ្មីរបស់ Kylie Jenner
រូបភាពថ្មីរបស់ Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]