បរទេស៖ យោងតាមប្រភពព័ត៌មានបរទេសមួយ បានរាយការណ៍ថា កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅនេះ តារាសម្តែងប្រុសលោក Rob Lowe បានចែករំលែកនៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់ខ្លួន នូវរូបថតមួយសន្លឹកដែលថតជាមួយនឹងតារាប្រុស លោក Tom Cruise ព្រមទាំងមិត្តរួមការងារស្រីពីរនាក់ទៀត ដែលជារូបភាពកាលពីឆ្នាំ ១៩៨២ ។
នៅក្នុងរូបថតនោះ តារាសម្ដែងប្រុសទាំង២រូបនេះមានស្ទីលស្លៀកពាក់ផ្ទុយគ្នាទាំងស្រុង ខណៈដែលលោក Rob Lowe ពាក់អាវកាក់ពណ៌ស និងអាវពណ៌ផ្កាឈូកគួរឱ្យចង់គយគន់ ប៉ុន្តែ លោក Tom Cruise ក៏បានបង្ហាញពីភាពឆើតឆាយ នៅក្នុងឈុតពណ៌ទឹកប៊ិចខ្មៅឡើងលេចធ្លោ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះគឺជារូបភាពដ៏ប្លែកភ្នែកសម្រាប់អ្នកទស្សនាជាច្រើន បន្ទាប់ពីបានឃើញរូបសម្រស់របស់តារាប្រុស លោក Tom Cruise ដែលមានភាពប្រែប្រួលគួរឲ្យកត់សម្គាល់ ដោយសារតែពេលវេលាបានកន្លងហួសអស់រយៈពេលជាច្រើនឆ្នាំ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]