ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ល្បីប្រាំប៉ុស្ដិ៍ទូរទស្សន៍លេខ៣ Taew Natapohn បច្ចុប្បន្នកំពុងសាងស្នេហ៍ជាមួយបុរសហាយសូរ ក្រោយបែកពីសង្សារចាស់។ បើគិតពីទំនាក់ទំនងរបស់តារារូបនេះ និងគូស្នេហ៍ អ្នកទាំងពីរបានទាក់ទងមើលចិត្តគ្នាបានរយៈពេល១ឆ្នាំហើយ បើគិតចាប់ពីថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២០ មកទល់ពេលនេះ។

ពិតណាស់ បើទោះបី Taew ទើបតែមានទំនាក់ទំនងស្នេហាជាមួយកម្លោះហាយសូរ តែនាងពិតជាមានភាពស្និទ្ធស្នាលជាមួយគូស្នេហ៍។ ជាពិសេស តារារូបនេះ តែងតែបង្ហោះរូបភាពគូ បង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលទៅហើយ។ លើសពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញគូស្នេហ៍មួយគូនេះ និយមដឹកដៃគ្នាដើរលេងកម្សាន្ត ដើម្បីលំហែកាយជាញឹកញាប់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជឿជាក់ថា ប្រិយមិត្តច្បាស់ជាធា្លប់បានឮរួចមកហើយ អំពីរឿងគូស្នេហ៍ ឬប្ដីប្រពន្ធ ពេលនៅក្បែរគ្នាយូរៗទៅ មានចំណុចជាច្រើនដូចគ្នា ជាពិសេសមុខមាត់គឺកាន់តែស្រដៀងគ្នា។ ក្នុងនោះដែរ គេសង្កេតឃើញរូបភាពថ្មីដែរ Taew ទើបនឹងបង្ហោះរូបជាមួយសង្សារ មើលទៅអ្នកទាំងពីរពិតជាមានមុខស្រដៀងគ្នា ដូចជាមុខមាត់ កែវភ្នែក និងស្នាមញញឹមតែម្ដង។ ជាមួយគ្នានេះដែរ ថ្វីត្បិតមិនដូចមួយរយភាគរយ តែមើលមុខគូស្នេហ៍មួយគូនេះកាន់តែយូរ កាន់តែដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

Taew Natapohn 
Taew Natapohn 
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]