បរទេស៖ នៅថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ តារាម៉ូដែលហូលីវូដដ៏ល្បីឈ្មោះពីររូប Kendall Jenner និង Gigi Hadid បានចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ ដែលនៅក្នុងកម្រងរូបភាពពីក្រោយឆាក និងនៅលើវិថីដើរម៉ូតរបស់ អ្នកទាំងពីរក៏បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងឆាប់រហ័ស នៅលើបណ្តាញសង្គម។
ក្នុងនោះដែរ តារាម៉ូដែលស្រី Kendall Jenner ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពស្រស់ស្អាតទាក់ទាញរបស់នាង បើទោះបីនៅពីក្រោយឆាក ជាមួយនឹងមុខមាត់ទទេ គ្មានការតុបតែងមុខក៏ដោយ ក៏នាងណនៅតែធ្វើឱ្យទស្សនិកជនកោតសរសើរពីស្បែករលោង និងច្រមុះស្រួចដ៏ស្រស់ស្អាត ផងដែរ។ ចំណែកឯ តារាស្រី Gigi Hadid ក៏មានភាពស្រស់ស្អាតមិនចាញ់គ្នានោះ បើទោះបីជារូបភាពពីក្រោយឆាករបស់នាងហាក់មើលទៅមានសភាពចាស់ជាងមុនបន្តិចក្ដី ប៉ុន្តែរូបរាងស្រឡូនស្អាតរបស់នាងនៅតែអាចទាញយកចិត្តទស្សនិកជនបានជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅខណៈពេលដែល តារាម៉ូដែលស្រីទាំងពីររូបនេះ បានចេញដើរម៉ូតនៅលើឆាក រឹតតែមានភាពទាក់ទាញលើសដើម ដោយបានជ្រើសរើសស្លៀកឈុតពណ៌ខ្មៅ ដែលមានម៉ូតស្រដៀងគ្នា បញ្ចេញរូបរាងតូចច្រឡឹង ស្បែកសរលោងគួរជាទីគយគន់ មិនចាញ់គ្នាឡើយ និងពោរពេញទៅដោយភាពស៊ិចស៊ី ដែលធ្វើឲ្យអ្នកទស្សនាជាច្រើន មិនអាចដកក្រសែភ្នែកចេញពីតារាស្រី២ដួងនេះបានទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]