ចិន៖ តារាសម្ដែងស្រីជនជាតិចិន Zhao Liying ជាមួយអតីតស្វាមីរបស់នាង Feng Shaofeng មុននឹងពួកគេដើរដល់ផ្លូវបំបែក ពួកគេទាំងពីរនាក់ទទួលបានចំណងដៃកូនប្រុសមួយរូប។ បើទោះបីជា តារាសម្ដែងទាំងពីររូបនេះ លែងលះគ្នាក៏ដោយ ពួកគេនៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូនប្រុស។   

ជាមួយគ្នានេះ អ្នកទាំងពីរក៏បានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយដោយសារតែ អាពាហ៍ពិពាហ៍របស់ពួកគេមានរយៈពេលខ្លី។ ហើយវាក៏ជា ហេតុផលដែលពាក្យចចាមអារាមរាប់មិនអស់អំពីទំនាក់ទំនងរបស់តារាសម្តែងរូបនេះជាមួយគ្រួសារស្វាមីរបស់នាងត្រូវបានគេផ្សព្វផ្សាយនៅក្នុងរង្វង់សិល្បៈមិនចេះចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក៏មានប្រភពជាច្រើនបានសរសេរអត្ថបទមួយដែលនិយាយអំពីជីវិតបច្ចុប្បន្នក្នុងការចិញ្ចឹមកូនរបស់ Zhao Liying ដរាបណានាងមានពេលទំនេរតារាស្រីរូបនេះ នឹងមកទទួលកូនរបស់នាងដើម្បីមើលថែ ប៉ុន្តែម្តាយរបស់ Feng Shaofeng បែរជាមិនពេញចិត្ត។ ថែមទាំងនិយាយថា លោកស្រីខ្លាចថាចៅប្រុសរបស់នាងនឹងជួបការលំបាកនិងរស់នៅមិនមានភាពកក់ក្តៅ នាងថែមទាំងខ្លាចថាកូនប្រសារបស់នាងមិនដឹងពីរបៀបមើលថែកូនឱ្យបានល្អទៀតផង។

តាមពិតទៅទំនាក់ទំនងរវាងម្តាយក្មេក និង កូនប្រសាស្រីទាំងពីរនាក់នេះ ត្រូវបានលេចឡើងនូវពាក្យចចាអារាមសុះសាយ នៅលើបណ្ដាញជាយូរមកហើយ។ ដោយ គេរាយការណ៍ថាមូលហេតុដែល Zhao Liying លែងលះគ្នាគឺដោយសារតែការមិនចុះសម្រុងជាមួយម្តាយក្មេករបស់នាង។បន្ទាប់ពីគូស្នេហ៍ដ៏ល្បីមួយគូនេះសម្រេចចិត្ត ដើរផ្លូវដាច់ដោយឡែកពីគ្នាឪពុកម្តាយរបស់ Feng Shaofeng ថែមបានជំរុញឱ្យកូនប្រុសរបស់ពួកគេស្វែងរកស្នេហាថ្មីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]