ភ្នំពេញ៖ តារាចម្រផង និងតារាសម្ដែងស្រីវ័យក្មេងមុខមាត់ស្អាតកញ្ញា ឈិន មុន្នីនាថ បច្ចុប្បន្នកំពុងទទួលបានភាពល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ។ ម្យ៉ាងវិញទៀត នាងពិតជាមានភាពមមាញឹកជាមួយការងារសិល្បៈច្រើនជាងមុនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ គ្រប់ខ្សែភាពយន្តដែលមានវត្តមានតារារូបនេះសម្ដែង តែងតែដើរតួឯកជានិច្ច។  

លើសពីនេះទៅទៀត ក្រៅពីអាជីពសិល្បៈ នាងក៏មានមុខជំនួញក្នុងដៃ ខណៈនៅក្មេងវ័យយ៉ាងដូច្នេះ។ ក្នុងនោះដែរ មិនត្រឹមតែមានសមត្ថភាពនិងទេពកោសល្យល្អនោះទេ តែបើងាកទៅមើលរូបសម្ផស្សកញ្ញា ឈិន មុន្នីនាថ ឃើញថាស្រស់ស្អាត ទាំងមុខមាត់ឬរូបរាង។ មិនតែប៉ុណ្ណោះ គ្រប់ពេលតារារូបនេះតុបតែងខ្លួនម្ដងៗ មើលទៅស្រស់សោភាពខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះកញ្ញា ឈិន មុន្នីនាថ បានបង្ហោះរូបភាពគួរឲ្យទាក់ទាញ ខណៈស្លៀកឈុតស៊ិចស៊ី បង្អួតសាច់ខ្ចី បង្ហាញជើងស្រឡូនយ៉ាងដូច្នេះ។ បើក្រឡេកមើលដងខ្លួនពិតជាមានភាពទាក់ទាញ ដោយសាររូបរាងស្លីម សាច់សម៉ដ្ឋខៃផងនោះ។ ជាមួយគ្នានេះដែរ ចាប់តាំងពីពេញវ័យមក តារារូបនេះ តែងតែមានស្ទាយ៍តុបតែងខ្លួនថ្មីៗ ដើម្បីឲ្យអ្នកគាំទ្រឃើញហើយមិនស៊ាំភ្នែក៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ឈិន មុន្នីនាថ 
កញ្ញា ឈិន មុន្នីនាថ 
  កញ្ញា ឈិន មុន្នីនាថ 
  កញ្ញា ឈិន មុន្នីនាថ 
  កញ្ញា ឈិន មុន្នីនាថ 
កញ្ញា ឈិន មុន្នីនាថ 
  កញ្ញា ឈិន មុន្នីនាថ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ