ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង និងសម្តែង កញ្ញា រ៉ូស កំពុងតែឡើងកូដ និងមានប្រជាប្រិយភាពខ្លាំងបន្ថែមមួយកម្រិត ក្រោយពីកញ្ញាបានបង្ហាញសម្រស់ និងរូបរាងថ្មីជារឿយៗ ដែលមើលទៅគឺស្អាតជាងលើកមុនទៅទៀត ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងដូចទឹកបាក់ទំនប់យ៉ាងដូច្នេះដែរ។

ដោយឡែក តារាស្រីរូបនេះ បានបង្ហោះរូបភាពបន្ថែមទៀត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះ គឺកាន់តែខ្ញង់ជាងមុនទ្វេដង ដោយតាមរូបភាពនោះគឺ កញ្ញាបានធ្វើការផាត់មុខស្រាលៗ ខ្យូតៗបែបធម្មជាតិ និងម៊ូរសក់រួញអង្គារដី ជាមួយអាវរងារមួយ មើលទៅអាចនឹងច្រឡំយុវវ័យអាយុ២០ឆ្នាំអញ្ចឹង ថ្វីត្បិតបច្ចុប្បន្ននេះ កញ្ញាមានវ័យដល់ទៅក្បែរ៣០ឆ្នាំហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាបញ្ចេញមតិពោលពាក្យសរសើរយ៉ាងច្រើនទៅកាន់ កញ្ញា រ៉ូស ដោយកញ្ញាផ្លាស់ប្តូរស្ទីល និងថែរក្សាសម្រស់ឱ្យបាននៅក្មេងជាងវ័យផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម​៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]