រាជធានីភ្នំពេញ៖ ក្រោយពីមានវីដេអូលេចធ្លាយថា លោកស្រី ទ្រី ដាណា និងស្វាមីលោកស្រី ពូម៉ៅ កំពុងតែសម្តែងដើម្បីបំផុសប្រម៉ូតលក់ផលិតផលនៅលើទីផ្សារ ពេលនេះ លោកស្រី ទ្រី ដាណា ទម្លាយកាលពីយប់មិញនេះថា ចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹង លោកស្រី គ្មានពេលទំនេរមកធ្វើរឿងបែបហ្នឹង ហើយរឿងរ៉ាវគ្រួសាររបស់លោកស្រី មានយូរឆ្នាំហើយ មិនមែនទើបមកលេងគ្នាឥឡូវទេ។ លោកស្រីថា លោកស្រី គ្មានពេលឬឱកាសមកហែកហួរគ្រួសារលោកស្រីនោះទេ ដោយលោកស្រី រវល់ខ្លាំងណាស់។
លោកស្រី បន្តថា នៅពេលដែលដល់កទ្រាំលែងបាន ទើបលោកស្រី ដាច់ចិត្តទម្លាយ បញ្ហាក្នុងគ្រួសារបែបនេះ។ តែយ៉ាងណា លោកស្រី បញ្ជាក់ថា របររកស៊ីលក់ដូររបស់លោកស្រី លក់ដាច់កាក់កបណាស់ ជាក់ស្តែង ហាងពេជ្រលោកស្រី លក់បានរាប់សែនដុល្លារ និងគ្រឿងក្រអូប និងអាហារបំប៉នរបស់លោកស្រី លក់បានរាប់ម៉ឺនដុល្លារដូចគ្នា មិនដល់ថ្នាក់លោកស្រី ត្រូវធ្វើរឿងហែកកេរ្តិ៍គ្រួសារខ្លួនប្រាប់គេឯង ដើម្បីតែរឿងជំនួញរកស៊ីនោះទេ។ តែពេលខ្លះ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន និង នៅពេលរងភាពអយុត្តិធម៍ លោកស្រី ក៏ត្រូវតែចេញមុខធ្វើការបកស្រាយផងដែរ កុំឱ្យមានការយល់ច្រឡំ។ ក្នុងនោះ លោកស្រី ផ្តាំថា ប្រសិនបើអ្នករស់នៅជាមួយគ្រួសារបានសុខសាន្ត រស់នៅឱ្យបានសុខទៅ កុំមកតេះដៀលលោកស្រីអី។ លោកស្រី ថា សំណុំរឿងប្តីប្រពន្ធលោកស្រី កំពុងតែស្ថិតនៅក្នុងដៃតុលាការនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី ទ្រី ដាណា ធ្លាប់បានទម្លាយរឿងក្នុងគ្រួសាររបស់លោកស្រី នៅលើបណ្តាញសង្គម ដោយគ្មានលាក់លៀមមួយម៉ាត់នោះទេ ដោយលោកស្រី បានបញ្ជាក់ថា ជម្លោះនៅក្នុងគ្រួសារនេះ មកពីខាងសាច់ថ្លៃខាងពូម៉ៅ មិនដែលជួយគ្រួសារខាងស្វាមីនោះទេ។
ក្នុងនោះ លោកស្រី ថា លោកស្រី ឆ្អែតចិត្តលែងប្រាថ្នាចង់បានប្តី ដូចពូម៉ៅ ហើយក៏ស្បថឈប់យកប្តីជារៀងរហូត។ លោកស្រី ទ្រី ដាណា ក៏បានចោទពូម៉ៅថា បានប្រើអំពើហិង្សាលើរូបលោកស្រី ថែមទៀត។
តែយ៉ាងណា ពូម៉ៅ ក៏បានចោទលោកស្រី ទ្រី ដាណា ផងដែរថា មិនដែលចាត់ទុករូបលោកសំខាន់នៅក្នុងភ្នែកនោះឡើយ ពោលគឺមិនស្មើនឹងជំនួយការរបស់លោកស្រីផង ហើយថែមទាំងបង្ខំឱ្យលែងចុះចេញជាមួយរថយន្តមួយគ្រឿង និងដី។
ទន្ទឹមនេះ កាលពីថ្មីៗនេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានប្រាប់មហាជន ដោយក្តីឈឺចាប់ថា លោកស្រី ទ្រី ដាណា មិនឱ្យលោកចូលផ្ទះទៅលេងកូនៗនោះទេ ហើយប្រពន្ធលោក បានដាក់ប៉ូលិសព័ទ្ធជុំវិញផ្ទះទាំងអស់ ដោយហាមមិនឱ្យលោក ចូលផ្ទះបានឡើយ។
ក្នុងនោះ នាពេលកន្លងមក លោកធ្លាប់អះអាងថា គ្រួសារមួយនេះ មានអ្វីៗដូចសព្វថ្ងៃ សុទ្ធតែមានចំណែកកម្លាំងញើសឈាម និងការលះបង់ជាច្រើនរបស់លោក តែចុងក្រោយ ទឹកចិត្តលះបង់និងការស្រលាញ់ ឥតបានការនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]