បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយ បានបង្ហាញថា តារាចម្រៀងស្រី Britney Spears និង លោក Sam Asghari បានប្រកាសភ្ជាប់ពាក្យរបស់ពួកគេ នៅថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ តាមរយៈ បណ្ដាញសង្គម Instagram ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏បានចែករំលែករូបថត ថើបគ្នាឡើងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត និងបង្ហាញចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់ខ្លួន ផងដែរ។ ជាពិសេស ចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតមួយនេះថែមទាំងឈ្មោះថា «The Britney» ដែលមានការរចនាម៉ូតដោយអ្នករចនាគ្រឿងអលង្ការនៅទីក្រុងញូវយ៉ក ដោយនៅផ្នែកខាងក្នុង លោក Asghari បានស្នើសុំឱ្យគេដាក់ឈ្មោះហៅក្រៅថា «Lioness» ដូចជា ដើម្បីបញ្ជាក់ពីអធិបតេយ្យភាព លើដៃគូរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាដំណឹងល្អមួយសម្រាប់គូស្នេហ៍មួយគូនេះបន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំ ដែលបានរកឃើញនូវទំនាក់ទំនងដ៏យូរអង្វែង ពោរពេញទៅដោយក្ដីសុខសុភមង្គល នាពេលអនាគតសម្រាប់អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears 
Britney Spears 
Britney Spears 
Britney Spears និង​ គូស្នេហ៍
Britney Spears និង​ គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]