ចិន៖ ថ្មីៗនេះ នៅថ្ងៃខួបកំណើត ៣៥ ឆ្នាំរបស់ តារាស្រី Yang Mi កាលពីថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ មានសិល្បករជាច្រើនបានធ្វើការបង្ហោះសារជូនពរដល់នាង ខណៈដែលនៅលើ Weibo តារាស្រីរូបនេះ ក៏បានបង្ហាញរូបភាពជាមួយនំខេក និងប្រអប់កាដូដែលផ្ញើដោយអ្នកគាំទ្រ ផងដែរ។

ដោយឡែក នៅក្នុងចំណោមបណ្ដាសិល្បករជាច្រើន តារាស្រី Dilraba ក៏ជាតួអង្គមួយ ដែលត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយកចិត្តទុកដាក់ នៅក្នុងពេលប្រារព្ធខួបកំណើតរបស់ Yang Mi។ មិនត្រឹមតែប៉ុណ្ណោះ Dilraba ក៏បានបង្ហោះរូបថត ២ សន្លឹករបស់ខ្លួន អមជាមួយនឹងសារជូនពរទៅកាន់ Yang Mi ដោយបានរៀបរាប់៖ វាជាថ្ងៃខួបកំណើតដ៏ស្រស់ស្អាតមួយទៀត សូមជូនពរឱ្យ Yang Mi មានសម្រស់កាន់តែស្រស់ស្អាត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះបីជាសារមួយនេះ បានបង្ហាញពីទំនាក់ទំនងដ៏ល្អនៅក្នុងមិត្តភាពរបស់តារាស្រី ២ ដួងនេះក្ដី ប៉ុន្តែនៅផ្នែកមតិយោបល់ នៃការបង្ហោះសាររបស់ Dilraba បែរជាមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយអ្នកគាំទ្ររបស់នាង បែរជាធ្វើការអបអរសាទរទៅចំពោះនាង ដែលត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់តារាសម្តែងស្រីឆ្នើមនៅមហោស្រពភាពយន្តអន្តរជាតិសេអ៊ូល ដោយមិននិយាយពីថ្ងៃកំណើតរបស់ Yang Mi ទៅវិញ។ 

ជាពិសេស សកម្មភាពខាងលើដែលបានជួបប្រទះនូវភាពចម្រូងចម្រាសនេះ បានធ្វើឲ្យមនុស្សជាច្រើនគិតថា អ្នកគាំទ្ររបស់ Dilraba បានចាប់ផ្តើមធ្វើសង្រ្គាមជាមួយ Yang Mi ព្រមទាំងធ្វើមានការបញ្ចេញមតិយោបល់ជាច្រើនបានចោទប្រកាន់ទៅអ្នកគាំទ្ររបស់តារាស្រីរូបនេះ ថាជាមនុស្សអាត្មានិយមនៅពេលបង្ហោះសាររីករាយថ្ងៃខួបកំណើត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

 Dilraba
Yang Mi
Yang Mi
Yang Mi
Yang Mi និង Dilraba
Yang Mi និង Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]