បរទេស៖ តារាស្រីពហុជំនាញ ច្រៀងបាន រ៉េបក៏បាន Doja Cat កំពុងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនលើទូទាំងពិភពលោក មានចាប់អារម្មណ៍ខ្លាំងជាមួយនឹង ម៉ូតសម្លៀកបំពាក់របស់នាង ដែលបានធ្វើការបង្ហាញខ្លួនក្នុងកម្មវិធីចែកពានរង្វាន់ VMAs ដែលប្រព្រឹត្តទៅ កាលពីប៉ុន្មានមុននេះ។

ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្លួនជាពិធីករបើកឆាកក្នុងកម្មវិធីមួយនេះ តារាស្រីវ័យ​២៥ឆ្នាំរូបនេះ បានលេងខ្លួនឡើងមួយទំហឹងតែម្តង ជាមួយម៉ូត Fashion ប្លែកៗរបស់នាង មើលទៅពិតជាលេចធ្លោខ្លាំង ជាមួយឈុតទាំង ៤ ដែលស្លៀកក្នុងកម្មវិធីចែកពានរង្វាន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាព ម្ចាស់បទ «Say So» រូបនេះ ប្រមូលក្រសែភ្នែក ពីទស្សនិកជនតែម្តង ដែលបានចូលរួមកម្មវីធីមួយនេះ នៅពេលដែលបានបង្ហាញខ្លួន ជាពិសេសនោះ ពីភាពទាក់ទាញរបស់នាង ជាមួយនឹងមួក ដែលមានរូបរាងជាកៅអី ស្បែកជើងក្រញ៉ំមាន់ ជាមួយឈុតចម្រុះពណ៌ ដូចស្រោមខ្នើយ មើលទៅពិតប្លែកមិនធ្លាប់មាន៕

សូមទស្សនារូបភាពខាងក្រោម៖

Doja Cat
Doja Cat
Doja Cat
Doja Cat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]