ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែកញ្ញានេះ «អង្គការផ្កាយសមុទ្រកម្ពុជា» ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលការងាររបស់ខ្លួនត្រូវបានគេទទួលស្គាល់ តាមរយៈកម្មវិធីអប់រំ និងកីឡា នឹងប្រារព្ធខួបលើកទី១៥ ឆ្នាំរបស់ខ្លួនជាមួយនឹងសមិទ្ធផលដ៏សំខាន់ៗជាច្រើន។ អង្គការមួយនេះបានក្លាយជាអង្គការនៅកម្ពុជាដំបូងគេបង្អស់ ដែលជាប់បេក្ខភាពសម្រាំងក្នុងកម្មវិធីពានរង្វាន់អន្តរជាតិ «People’s Choice Awards» សម្រាប់អង្គការល្អបំផុត ក្នុងប្រភេទពានរង្វាន់ «Best Government or Non-Profit Organisation»។ មានអង្គការចំនួន ១៦ ផ្សេងទៀត ដែលក្នុងនោះរួមមាន Dubai Economy, the Turkish Technology Foundation and California State, USA។ ម្ចាស់ជ័យលាភីនឹងត្រូវសម្រេចតាមរយៈការបោះឆ្នោតជាសាធារណៈ ហើយជាមួយគ្នានេះផងដែរ «អង្គការផ្កាយសមុទ្រ» សូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យចូលរួមបោះឆ្នោតទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ការទទួលបានបេក្ខភាពសម្រាំងកម្មវិធីពានរង្វាន់នេះ គឺសម្រាប់តែអង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់ឈ្នះពានរង្វាន់ «Stevie International Business Award» រួចហើយតែប៉ុណ្ណោះ។ «អង្គការផ្កាយសមុទ្រ» ធ្លាប់បានទទួលពានរង្វាន់ប្រាក់ សម្រាប់អង្គការក្រៅរដ្ឋាភិបាលគំរូ ដែលធ្វើឲ្យអង្គការនេះ មានឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធីពានរង្វាន់ «People’s Choice Awards» សម្រាប់អង្គការល្អបំផុត។ ការបោះឆ្នោតចំណាយពេលតិចជាងមួយនាទីប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែចុចលើតំណភ្ជាប់ www.bit.ly/voteISF។ លោកអ្នកអាចធ្វើការបោះឆ្នោតដោយមិនបាច់ចុះឈ្មោះក្នុងបញ្ជីអ៊ីម៉ែលនោះទេ។
«អង្គការផ្កាយសមុទ្រកម្ពុជា» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់កុមារក្រីក្រនៅកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់អនាធិបតេយ្យនៅទីក្រុងភ្នំពេញ។ «អង្គការផ្កាយសមុទ្រ» ផ្តោតទៅលើកម្មវិធីពីរ។ កម្មវិធីអប់រំត្រូវបានបង្កើតឡើង ដើម្បីជួយដល់កុមារដែលមិនមានលទ្ធភាពទទួលបានការរៀនសូត្រ និងផ្តល់ការអប់រំពន្លឿន ដែលជួយពួកគេឲ្យអាចរៀនទាន់កម្មវិធីអប់រំរបស់សាលារដ្ឋ។ បន្ថែមពីនេះទៀត កម្មវិធីបាល់ទាត់ ដែលផ្តល់ឲ្យកុមារក្រីក្រជាច្រើននៅទូទាំងប្រទេសកម្ពុជា នូវឱកាសលេងកំសាន្ត រៀនសូត្រ និងពង្រឹងទំនុកចិត្តរបស់ពួកគេ ដោយមានកីឡាករកីឡាការនីចំនួន ៣.០០០ នាក់ ដែលបានចូលរួមក្នុងការប្រកួតវិលជុំ ក្នុងនោះរួមមានកុមារពិការ ឬកុមារមានផ្ទុកមេរោគអេដស៍ផងដែរ។
ក្រៅពីការបោះឆ្នោតជាសាធារណៈមួយនេះ «អង្គការផ្កាយសមុទ្រកម្ពុជា» ក៏កំពុងតែប្រារព្ធខួបលើកទី ១៥ ឆ្នាំរបស់ខ្លួន ដោយចូលរួមក្នុងកម្មវិធីបរិច្ចាកទ្វេរដង ដែលរាល់ការបរិច្ចាគថវិកាចាប់ពី ៥០ ដុល្លារ ឡើងទៅ ថវិកានោះនឹងត្រូវបានបង្កើនទ្វេដង កម្មវិធីការបរិច្ចាគទ្វេដងនេះ មានតែនៅលើគេហទំព័រ www.bit.ly/giveISF នេះមួយតែប៉ុណ្ណោះ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ «អង្គការផ្កាយសមុទ្រកម្ពុជា» បានកំណត់គោលដៅក្នុងការរៃអង្គាសថវិកាឲ្យបាន ១,៥០០ ដុល្លារ ក្នុងរយៈពេល ៥ ថ្ងៃ ដើម្បីគាំទ្រដល់កម្មវិធីអប់រំរបស់ខ្លួន ដូច្នេះលោកអ្នកអាចធ្វើការបរិច្ចាគបានចាប់ពីថ្ងៃនេះតទៅ ។
កញ្ញា ជួប វិច្ឆិកា ដែលជាប្រធាន «អង្គការផ្កាយសមុទ្រកម្ពុជា» បានមានប្រសាសន៍ថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]