ភ្នំពេញ៖   ពិតណាស់ ក្រោយលែងលះរួចមក មហាជនផ្ទុះការគាំទ្រជាខ្លាំង ពីសម្រស់របស់ អ្នកនាង ដេត ម៉ាលីណា ដោយសារតែ រូបនាងនិយមតុងតែងខ្លួន ឃ្យូតៗគួរឲ្យស្រលាញ់ លើសពីនេះទៅទៀត ទឹកមុខនិងការលែងខ្លួនរឹតតែឡយឆាយ ថែមទាំងញឹកញាប់ក្នុងការបង្ហាញខ្លួនលើបណ្ដាញសង្គមផងដែរ។  

ជាមួយគ្នានេះ អ្នកនាង ដេត​ ម៉ាលីណា ត្រូវបាន មហាជន​លើបណ្តាញសង្គម តែងកោតសរសើរពី សមត្ថភាពរកស៊ី និងភាពរឹងមាំ បើទោះបីជា លែងលះត្រូវចិញ្ចឹមកូនទាំំង៣ ដោយខ្លួនឯងមែន តែ រូបនាង តែងបង្ហាញស្នាមញញឹម ផ្តល់ភាពកក់ក្តៅឲ្យកូនៗជានិច្ច។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ប្រសិនបើក្រឡេកទៅមើលសម្រស់របស់ រូបនាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ មានកូន៣រួចហើយពិតមែន តែបើនិយាយពីសម្រស់ គឺអាចវ៉ាដាច់ ក្មេងស្រី១៨ឆ្នាំ តែម្តង ។ 

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានតុបតែងខ្លួនក្នុងឈុតខ្មៅបញ្ចេញសាច់សខ្ចី លេងស្ទាយ៍ថតរូបនៅក្បែររថយន្ដ ដែលធ្វើឲ្យ បងប្អូនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងស្បែកសខ្ចីពេលឈរជិតឡានដូច្នេះសឹងតែសចែងចាំងជាងឡានទៅទៀត មើលទៅកាន់តែស្រស់ស្អាត និងទាក់ទាញជាខ្លាំង៕  

សូមទស្សនារូបភាពខាងក្រោម៖

ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា និង កូនៗ
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]