រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា​ លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខេត្តខណ្ឌ ប្រធានមន្ទីរ អង្គភាព ជុំវិញសាលារាជធានីភ្នំពេញ មេត្តាជ្រាបថា​៖ នៅថ្ងៃទី២៣ ខែកញ្ញា​​ ឆ្នាំ២០២១នេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមានកងពលធំ អន្តរគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសតំបន់ប្រាសាទព្រះវិហារ និង កងពលតូចលេខ១២៨ ឈរជើងការពារ នៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងនោះ ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតីចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ សប្បុរជនទាំងអស់ មេត្តាចូលរួមជួយផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីចូលរួមចំណែកឧបត្ថម្ភជូនដល់វីរៈកងទ័ព និងក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែនជួរមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីក្នុងកាលៈទេសៈ ព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៍ ដែលជាវប្បធម៍នៃការចែករំលែករបស់ប្រជាជាតិយើង៕

លោកឃួង ស្រេង និងកងទ័ព
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]