កូរ៉េខាងត្បូង៖ ថ្មីៗនេះ Yoona តារាចម្រៀងអតីតក្រុម Girl's Generation ទើបតែបានបញ្ចេញរូបថតថ្មីមួយ នៅពេលបានចូលរួមនៅក្នុងកម្មវិធី Winning Recipe របស់សមាជិករួមក្រុម Yuri ហើយក្នុងរូបមួយនោះ ក៏បង្ហាញសម្រស់ដ៏ស្រស់ស្រាយរបស់ពួកគេ រួមស្នាមញញឹមយ៉ាងរីករាយ។

Yoona និង Yuri
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ប្រសិនបើយើងក្រឡេកមើលរូបថតមួយនោះឲ្យមែនទែនទៅ ឃើញថានៅពេល Yoona បានចងសក់លើកបួងទៅលើអស់បែបនេះ វាបានបង្ហាញស្បែកក្បាលនាងយ៉ាងច្បាស់ៗតែម្ដង ដែលបង្ហាញថានាងបាត់បង់សក់កាន់តែស្ដើងទៅៗ និងហានិភ័យនៃការទំពែកកំពុងកើតមានចំពោះនាងជាក់ជាមិនខាន។ ដែលរឿងនេះហើយ នៅពេលហ្វេនៗឃើញ ពួកគេពិតជាមានការបារម្ភណាស់។

គួរបន្ថែមផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Yoona មានបញ្ហាសក់ស្តើងបែបនេះ ព្រោះកាលអំឡុងឆ្នាំ ២០១៥ នាងបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ច្រើន នៅពេលនាងបានធ្វើម៉ូតសក់ពុះកណ្ដាល ហើយអ្នកយកព័ត៌មានក៏បានចាប់បានរូបភាពមួយចំនួនដែរ ដោយក្នុងនោះមើលទៅ Yoona ពិតជាមានសក់ស្ដើងខ្លាំង ដូចមនុស្សទំពែកយ៉ាងដូច្នោះ។

យ៉ាងណាមិញ ទោះបីរឿងមួយនេះ វាជារឿងដែលធ្វើឲ្យអ្នកគាំទ្រគួរឲ្យព្រួយបារម្ភយ៉ាងណាក៏ដោយ ប៉ុន្តែបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត មិនប្រែប្រួលតាមវ័យនោះឡើយ៕

ប្រភព៖ kenh14

Yoona និង Yuri
Yoona 
Yoona 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]