តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមព្រះ​សុរិយា បានបង្ហាញរូបថតដ៏កម្ររបស់លោកស្រី ម៉​ម សុខា តារាចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី​វិទ្យុជាតិ (​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា​) កាលពី​ទស​វត្ស​៨០ និង​ជា​ម្ចាស់​បទ «​ជំនោរ​ដើមខែ​» ដែល​មហាជន​ចង់​ឃើញ​រូប​លោកស្រី​ណាស់ នៅ​ខណៈ​ពេល​ដែល​ក្នុង​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប ពុំ​មាន​នរណា​មាន​រូប​លោកស្រី​ឡើយ​។

សូមរំលឹកផងដែលថា លោកស្រី ម៉ម សុខា ជាអ្នកចម្រៀងដែលមានទឹកដមសំនៀងផ្អែមទន់ត្រជាក់ប្រកបដោយមនោសញ្ចេតនា ពិសេសបទស្នេហាជាតិតែម្តង។ លោកស្រីមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្នុងសម័យសាធារណរដ្ឋប្រមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា។ ក្រៅពីបទជំនោរដើមខែ បទល្បីៗរបស់លោកស្រីមានច្រើនដូចជា បទ បងនៅទីណា? បទ ចម្រៀងអវសាន្ត , បទ ព្យុះជីវិត , បទ បងនឹកឃើញទេ , បទ ឬស្សីបែកគុម្ភ ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីមានឈ្មោះដើមថា អែម សុខា កើតនៅឆ្នាំ១៩៥៧ នាស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ លោកស្រីបានក្លាយជាអ្នកចម្រៀងមួយរូបនៃវង់តន្រ្តីវិទ្យុជាតិក្រោមការបង្ហាត់បង្រៀនពីឪពុកចិញ្ចឹមរបស់លោកស្រីគឺលោកសាស្រ្តាចារ្យ ម៉ម ប៉ុណ្ណារ៉ាយ។

លោកស្រីគឺជាភរិយារបស់លោក​ ម៉ម​ វីរដ្ឋា​ជា​អ្នកចម្រៀង​ និងតន្រ្តីករដ៏ល្បីល្បាញមួយរូប។ លោកស្រីម៉ម សុខា បានលាចាកលោកទៅនៅខែឧសភា ឆ្នាំ១៩៩៤ ដោយជំងឺបេះដូងរីក៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

ប្រភពរូបភាព និងព័ត័មាន: ក្រុមព្រះសុរិយា

លោកស្រី ម៉​ម សុខា
លោកស្រី ម៉​ម សុខា
លោកស្រី ម៉​ម សុខា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]