ចិន៖ ដោយយោងតាមសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថា តារាស្រី Zhao Wei កំពុងប្រឈមមុខនឹងការហាមឃាត់សកម្មភាពនៅក្នុងវិស័យសិល្បៈ ដោយសារតែសំណុំរឿងរបស់នាងមានភាពស្មុគស្មាញ និងត្រូវការដំណើរការការស៊ើបអង្កេត។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកជំនាញបានលើកឡើងថា ជាមួយនឹងការប្រឈមមុខធ្វើពហិការជាសាធារណៈ តារាស្រីរូបនេះ ស្ទើរតែមិនអាចទាញយកកេរ្តិ៍ឈ្មោះ និងតំណែងរបស់នាងឡើងវិញបានឡើយ។
ដោយឡែក បើនិយាយពីរឿងរ៉ាវនៅក្នុងការងារសិល្បៈរបស់ Zhao Wei វិញ ដោយនៅក្នុងរយៈពេលជិត ២០ ថ្ងៃមកនេះនៃរឿងអាស្រូវរបស់នាង តារាស្រីរូបនេះត្រូវបានដកចេញជាផ្លូវការពីគម្រោងរឿងភាពយន្តល្បីមួយ ដោយកាលពីមុននោះ ក្រុមអ្នកផលិតខ្សែភាពយន្តត្រូវបញ្ឈប់ការថត ដោយសារតែនាងត្រូវបានជាប់នៅក្នុងរឿងអាស្រូវ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត រឿងអាស្រូវរបស់ Zhao Wei ក៏អាចធ្វើឱ្យរឿងភាគទូរទស្សន៍lល្បីៗមួយចំនួនទៀត ត្រូវបានហាមឃាត់មិនឱ្យចាក់បញ្ចាំង ដែលធ្វើឲ្យនាង នឹងត្រូវផ្ដល់ប្រាក់សំណងដល់វិនិយោគិន ចំពោះការខាតបង់រាប់លានដុល្លារ។
ជាពិសេស តាមប្រភពដ៏ល្បីមួយទៀត ក៏បានបង្ហាញថា ម៉ាកយីហោ ជិត ១០ ដែលតំណាងដោយ Zhao Wei បានលាក់ និងលុបអត្ថបទឃោសនាជាបន្តបន្ទាប់ដែលទាក់ទងនឹងតារាស្រីរូបនេះ ដើម្បីជៀសវាងការខាតបង់ផ្នែកសេដ្ឋកិច្ច៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]