រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមតិកតុក ដោយបានផ្តាំផ្ញើក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា មេត្តាកុំចេញក្រៅ ដើរលេង ជួបជុំគ្នា។
ក្នុងនោះ ប្រធានគណបក្សរូបនេះ បានបន្តលើកឡើងថា ប្រសិនបើបងប្អូនឆ្លងជំងឺកូវីដ១៩នេះ នឹងធ្វើឱ្យបងប្អូនកាន់តែពិបាក ព្រោះតែជំងឺកូវីដ១៩ ប្រភេទដែលតា នេះ ពេលដែលឆ្លងហើយ ត្រូវការចំណាយពេលយូរក្នុងការព្យាបាល និងខាតពេលគ្រប់សព្វបែបយ៉ាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលើកឡើងរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងក្រោយពីលោកបាននឹងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ប្រភេទដែលតានេះ នៅមន្ទីរពេទ្យ បានរយៈ៣០ ថ្ងៃ កន្លងមកហើយ។
សូមរំលឹកផងដែរថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ថា រូបលោក បានឆ្លងកូវីដ១៩ ហើយ ក៏បានអំពាវដល់ប្រជាជនកម្ពុជា មេត្តាមានការប្រុងប្រយ័ត្នខ្ពស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]