ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានវិវត្តខ្លួនយ៉ាងលឿន និងបង្កើតកិត្តិនាមដ៏ល្បីល្បាញនៅក្នុងវិស័យស្មាតហ្វូនលើទីផ្សារអន្តរជាតិ។ ហើយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ Xiaomi ក៏បានក្លាយជាក្រុមហ៊ុននាំចេញស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើទីផ្សារភាគហ៊ុនស្មាតហ្វូននៅក្នុងប្រទេស និងតំបន់ចំនួន ២២ ផងដែរ ។ ក្នុងការប្រកាសពីសមិទ្ធផលរបស់ខ្លួន Xiaomi ក៏បានប្តេជ្ញាសន្យាថានឹងនៅតែបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកគាំទ្រ Xiaomi បន្ថែមទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររលឹកឡើងវិញផងដែរថា កាលពីពេលកន្លងទៅ Xiaomi ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការនាំចេញនូវ Redmi 9 ចំនួនសរុបជាង ៧២ លានគ្រឿងទូទាំងពិភពលោក ដែលជាលទ្ធផលដ៏គួរអោយស្ងប់ស្ងែងមួយ។
ហេតុផលដែលអ្នកប្រើប្រាស់ភាគច្រើនពេញចិត្តទៅលើ Redmi 9 គឺស្មាតហ្វូននេះមានទំហំម៉ាស៊ីនខ្លាំងជាមួយ ទំហំរ៉េម 4GB មេម៉ូរី 64GB បំពាក់នូវបច្ចេកវិទ្យទំនើប ប្រើប្រាស់នូវបន្ទះឈីប Helio G80 និងអេក្រង់ទំហំ 6.53-inch FHD+ អ្វីដែលរឹតតែពិសេសសម្រាប់អ្នកប្រើប្រាស់ គឺបើទោះបីជាវាមានសមត្ថភាពខ្ពស់តែតម្លៃរបស់ស្មានហ្វូននេះគឺសមរម្យល្អ ធ្វើអោយវាជាជម្រើសដែលមិនអាចមើលរំលងបានរបស់អ្នកប្រើប្រាស់ទាំងឡាយ។
យ៉ាងណាមិញ Xiaomi មិនបានបញ្ឈប់សក្តានុពលរបស់ខ្លួនត្រឹមនេះទេ តែ Xiaomi បានត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការបើកបង្ហាញនូវអ្នកស្នងតំណែងថ្មីឆាប់ៗនេះគឺ Redmi 10 Level Up! ជាស្មានហ្វូនដែលកាលីបជាងមុន ខ្លាំងជាងមុន។
ចង់ដឹងថាសមត្ថភាពរបស់ Redmi 10 នឹងខ្លាំង ហើយពិសេសជាងសិស្សច្បងខ្លួនយ៉ាងណា កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិត នៅថ្ងៃទី ១៦ ខែកញ្ញានេះ នៅក្នុងកម្មវិធីដាក់សម្ពោធជាផ្លូវការលើកដំបូងនូវស្មាតហ្វូន Redmi 10 នៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នា។ កាន់តែរំភើបគឺនៅក្នុងថ្ងៃនោះក៏នឹងមានការលេងហ្គេមផ្តល់រង្វាន់ Redmi 10 ដ៏ពិសេសអស្ចារ្យផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]