ថៃ៖ នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធចាន់អូចា បានកោតសរសើរតារាចម្រៀង K-pop ដែលមានដើមកំណើតថៃឈ្មោះ Lalisa "Lisa" Manoban សមាជិកនៃក្រុមតន្រ្តី Blackpink របស់កូរ៉េខាងត្បូងដែលបានបង្ហាញពីប្រាសាទថ្មភ្នំរុងនិងសិល្បៈថៃនៅក្នុងវីដេអូចម្រៀងដំបូង ដែលជាអាល់ប៊ុមចម្រៀងទោលដំបូងរបស់នាង។

Lisa គឺជាសមាជិកទី ៣ របស់ក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink ដែលបានចេញបទចម្រៀងទោលដំបូងរបស់នាងដែលមានចំណងជើងថា Lalisa និងបទចម្រៀងមួយទៀតដែលមានចំណងជើងថា Money។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចម្រៀងទោលដំបូងរបស់ Lisa ដែលមានចំណងជើងថា Lalisa ទទួលបានការទស្សនាជាង ១០០ លានដងនៅលើYoutubeចាប់តាំងពីការចេញផ្សាយ កាលពីថ្ងៃសុក្រកន្លងមកនេះ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ សម្តែងការត្រៀមខ្លួនដើម្បីលើកស្ទួយអំណាចទន់របស់ប្រទេសដើម្បីបង្កើនតម្លៃនៅក្នុងសេដ្ឋកិច្ចច្នៃប្រឌិត បន្ទាប់ពីភាពជោគជ័យដ៏អស្ចារ្យនៃវីដេអូចម្រៀងចុងក្រោយរបស់តារាចម្រៀង​ Lisa។

លោកឧត្តមសេនីយ៍ប្រាយុទ្ធ កោតសរសើរចំពោះជោគជ័យរបស់សិល្បករថៃ រួមទាំងបុគ្គលដែលស្នាដៃរបស់ពួកគេឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផុសគំនិតជនជាតិថៃជាច្រើននៅក្នុងឧស្សាហកម្មច្នៃប្រឌិតក្នុងសិល្បៈតន្ត្រីនិងភាពយន្ត។

ការអនុវត្តវប្បធម៌ថៃដើម្បីបង្កើតថាមពលទន់នឹងជួយបង្កើនតម្លៃសេដ្ឋកិច្ចនិងផ្សព្វផ្សាយវប្បធម៌ជាអន្តរជាតិ។ការរួមបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណីនិងឧស្សាហកម្មកម្សាន្តថ្មី ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឈន៍សេដ្ឋកិច្ចបៃតង(BCG) របស់រដ្ឋាភិបាលថៃផងដែរ។

លោក Thanakorn បាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏ជឿជាក់ថា បាតុភូតនេះនឹងពង្រឹងទំនុកចិត្តឧស្សាហកម្មថៃនិងការរចនាម៉ូដក្នុងការអនុវត្តវប្បធម៌ថៃដើម្បីផលិតជាទំនិញដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច។

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ទីផ្សារថៃបានចាប់ផ្តើមពង្រីកទៅប្រទេសជិតខាងហើយ។ លោកឧត្តមសេនីយ៍ប្រាយុទ្ធ​ ក៏បានសម្តែងនូវទំនុកចិត្តរបស់លោកថា សេដ្ឋកិច្ចច្នៃប្រឌិតរបស់ថៃនឹងទទួលបានជោគជ័យដោយសារប្រទេសថៃមានចរិតលក្ខណៈផ្ទាល់ខ្លួនក្នុងសិល្បៈហត្ថកម្មប្រពៃណីនិងតំបន់ទេសចរណ៍ព្រមទាំងអត្តសញ្ញាណវប្បធម៌នៅក្នុងសហគមន៍។

ទន្ទឹមនេះ រដ្ឋាភិបាលថៃបានចាប់ផ្តើមលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិតរួចទៅហើយនៅក្នុងសិល្បៈសិប្បកម្មតន្រ្តីសិល្បៈនិងសម្តែងភាពយន្តការបោះពុម្ពផ្សាយ ការផ្សាយកម្មវិធីសូហ្វវែរ ការផ្សាយពាណិជ្ជកម្ម ការរចនាស្ថាបត្យកម្មម៉ូត ម្ហូបអាហារ ឱសថបុរាណ និង ទេសចរណ៍វប្បធម៌ ដើម្បីទទួលបានការទាក់ទាញជាអន្តរជាតិបន្ថែមទៀត។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបន្ថែមថាកិច្ចប្រឹងប្រែងកំពុងដំណើរការដើម្បីសម្រេចបាននូវការនាំចេញវប្បធម៌ដ៏មានសក្តានុពលផ្សេងទៀតដូចជា ម្ហូបថៃ វីដេអូនិងភាពយន្តម៉ូត ប្រដាល់សេរី Muay Thai និងរបៀបរស់នៅសហគមន៍ប្រពៃណី៕

ប្រភព៖ Bangkok Post

Lisa និង​ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
Lisa
Lisa
Lisa
Lisa
Lisa ក្នុងបទចម្រៀង Lalisa
Lisa ក្នុងបទចម្រៀង Lalisa
Lisa ក្នុងបទចម្រៀង Lalisa
Lisa ក្នុងបទចម្រៀង Lalisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]