ថៃ​៖ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំមកនេះ អាចនិយាយបានថា កម្រិតនៃភាពផ្អែមល្ហែរបស់ តារាស្រី Taew Natapohn និង គូស្នេហ៍បណ្ដូលចិត្ត មិនដែលរសាត់ឡើយ ដោយតែងតែបើកបង្ហាញជូនអ្នកទស្សនាបានកម្សាន្តនៅលើបណ្ដាញសង្គមជានិច្ច។

ដោយឡែក ថ្មីៗនេះ រឿងរ៉ាវនៃទំនាក់ទំនងរបស់អ្នកទាំងពីរ កាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើង បន្ទាប់ពី តារាស្រី Taew បានចេញមកបង្ហោះឈុតឆាកដ៏ល្អូកល្អើន ដែលជារូបភាពផ្នែកខាងក្រោម បង្ហាញឲ្យឃើញជើង បុរសនិងនារី ឈរជាមួយគ្នានៅក្បែរសមុទ្រយ៉ាងរ៉ូមែនទិក ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើនេះជាឈុតឆាកដ៏ភ្ញាក់ផ្អើល ដែលគូស្នេហ៍ហាយសូររបស់ Taew បានសុំនាងរៀបការដែរឬយ៉ាងណា ខណៈដែលនៅក្នុងនោះ អ្នកគាំទ្រជាច្រើន ក៏បានបញ្ចេញមតិសួរសំណួរ និងផ្ញើរូបរាងបេះដូងចំពោះនាងផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
រូបភាព Taew បង្ហោះ
រូបភាព Taew បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]