ភ្នំពេញ៖ មហាជនភាគច្រើនច្បាស់ជាធ្លាប់បានឆ្ងល់ហើយមែនទេ? ថាតើហេតុអ្វីបានជាតារាសម្ដែងស្រី អ្នកនាង សាំង ភស្ដា ដែលធ្លាប់សម្ដែងជាតួអង្គនាងនុត ក្នុងរឿង «ខ្មោចចេកជ្វា» ដែលល្បីកាលពីជាង១០ឆ្នាំមុន នៅសុខៗស្រាប់តែបាត់មុខពីសិល្បៈ និងមិនមានស្នាដៃសម្ដែងរឿងភាគបន្តទៀត?
ស្របពេលនេះដែរ ចម្ងល់ដែលគ្រប់គ្នាបានឆ្ងល់ ក៏ត្រូវបានបង្ហាញឡើងដោយសមីខ្លួនផ្ទាល់ហើយ ព្រោះបន្ទាប់ពីបាត់មុខស្ងាត់ឈឹងជាង ១៧ឆ្នាំមកនេះ មួយរយៈចុងក្រោយនេះ តួអ្នកនាង សាំង ភស្ដា ក៏ចាប់ផ្ដើមលេចមុខជាថ្មីតាមរយៈរឿងភាគល្បីៗជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយថ្មីៗនេះផងដែរ អ្នកនាងក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភាសន៍ Nikor ហើយក៏បានរៀបរាប់ប្រាប់ពីមូលហេតុខ្លះៗនៃការបាត់មុខរបស់នាង ក៏ដោយសារតែកាលនោះ គ្មានផលិតកម្មណាមួយមើលឃើញពីសមត្ថភាពនាង ហើយក៏គ្មានផលិតករណាម្នាក់ហៅនាងឲ្យទៅថតរឿងថ្មីៗ ទើបបណ្ដាលឲ្យនាងចាប់ផ្ដើមណាយចិត្តពីសិល្បៈបែបនេះទៅ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]