ចិន៖ អាចនិយាយបានថា Dilraba គឺជាតារាសម្តែងស្រីលំដាប់កំពូលមួយ តែងតែទទួលបានការចាប់អារម្មណ៍នៃសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅពេលលេចមុខនៅក្នុងព្រឹត្តិការណ៍ណាមួយ នឹងក្លាយជាចំណុចផ្តោតនៃការយកចិត្តទុកដាក់យ៉ាងឆាប់រហ័ស ជាមួយនឹងការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ។
ទន្ទឹមនឹងនេះដែរ ស៊េរីរូបថតដែលថតដោយស្ទូឌីយោ បានទទួលការសរសើរជាច្រើនពីអ្នកនិយមលេងអ៉ីនធឺណែត និងទទួលបានការលាត់មាត់សរសើរយ៉ាងពេញទំហឹងតែម្តង មិនថាសម្រស់ ក៏ដូចជាការតុបតែងខ្លួន រូបនាងតែងតែឈ្នះគេតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាមនុស្សជាច្រើន ក៏ចង់ដឹង ចង់ឃើញ នឹងសម្រស់ពិតរបស់នាង នៃជីវិតពិត ក្រៅឆាត តើ សម្រស់ របស់ Dilraba ដូចគ្នាទាំងស្រុងនោះទេ ជាមួយសម្រស់នៅក្នុងកញ្ចក់ Screen ដែលមហាជនបានឃើញរាល់ដងនោះ។
ជាក់ស្តែង ថ្មីៗនេះ រូបភាពសេ៊រីជាច្រើន របស់តារស្រីវ័យ ២៩ឆ្នាំរូបនេះ បានបណ្តាលឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ដែលបង្ហាញពីសម្រស់ពិត និងស្ថានភាពស្បែកបច្ចុប្បន្នរបស់តារស្រីម្នាក់នេះ។
តួយ៉ាងរូបភាពទាំងនេះ ប្រសិនបើអ្នកក្រឡេកមើលឱ្យជិតអ្នកអាចឃើញថា Dilraba បច្ចុប្បន្នកំពុងប្រឈមមុខនឹងសញ្ញានៃភាពចាស់ជាច្រើនពីស្បែកដែលយារធ្លាក់ ស្នាមជ្រួញ តែម្តង ដែលធ្វើឲ្យមហាជន មានការខកចិត្តជាខ្លាំង។
ជាពិសេសនោះរង្វង់ខូងខ្មៅមើលឃើញយ៉ាងច្បាស់ ជាពិសេស នោះផ្ទៃស្បែកដែលអ្នករាល់គ្នា ឃើញរលោង វាហាក់បីដូចជាមិនដូចក្នុងរឿងនោះទេ ព្រោះយើងអាចឃើញសភាព មានស្នាមជាច្រើន ថែមទាំងមានសភាពគ្រឺមទៀតផង បានធ្វើឲ្យសម្រស់របស់នាងកាន់តែដុងដាបថែមមួយកម្រិតទៀត៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]