យល់ដឹង: ឆ្លងកាត់នៅរបត់ប្រវត្តិសាស្រ្ត សង្រ្គាមផ្ទៃក្នុង ជម្លោះដណ្តើមរាជ្យ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាង ប្រទេសខ្មែរ ឬរាជាណាចក្រកម្ពុជា បានចុះទន់ខ្សោយឥទ្ធិពល និងបានធ្លាក់ចុះពីប្រទេសមហាអំណាចមួយនៅជ្រោយឥណ្ឌូចិន ព្រមទាំងបានបាត់បង់វិសាលភាពទឹកដី ដោយនៅពេលបច្ចុប្បន្នសល់ត្រឹម ១៨១,០៣៥ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។
យ៉ាងណាមិញ ងាកមកស្គាល់សម្បត្តិវប្បធម៌ និងសំណង់ប្រាសាទដែលមានបន្សល់ទុកលើអតីតទឹកដីខ្មែរ ដោយនៅក្នុងនោះ ប្រាសាទខ្មែរបុរាណដែលមាននៅសល់ក្នុងប្រទេសថៃបច្ចុប្បន្នរួមមាន÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/. ប្រាសាទពិមាយ (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ដែលអតីតកាលស្ថិតនៅក្នុងខេត្តមាក់ត្រា អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)
២/.ប្រាសាទភ្នំរុង (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានន័យថា « ធំ ») ដែលអតីតកាលស្ថិតនៅក្នុងខេត្តបុរីរម្យ អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរ៉ាម ប្រទេសថៃ(សៀម)
៣/.ប្រាសាទមឿងតាំ ខេត្តបុរីរម្យ
៤/.ប្រាសាទភ្នំក្រវ៉ាន់ ខេត្តនគររាជសីមាមា (គោរាជ)
៤/.ប្រាសាទស្ដុកកក់ធំ ខេខេត្តស្រះកែវ
៥/.ប្រាសាទមឿងសិង្ហ ខេខេត្តកាញ្ចនបុរី
៦/.ប្រាសាទភូមិសម្បូណ៌ ខេត្តស៊ីសៈកេត
៧/.ប្រាសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ)
៨/.ប្រាសាទប្រាង្គគូ ខេត្តស៊ីសៈកេត
៩/.ប្រាសាទស៊ីខរភូមិ ខេត្តសុរិន្ទ
១០/.ប្រាសាទជាងប៉ី ខេខេត្តសុរិន្ទ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]