ខេត្តកោះកុង: កាលពីពេលថ្មីៗកន្លងទៅនេះ ភ្លៀងធ្លាក់មួយមេធំ បានបណ្តាលឲ្យជន់លិចផ្លូវមួយខ្សែត្រង់ចំណុចព្រែកតី ស្ថិតនៅក្នុងភូមិចំការលើក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជំនន់ទឹកភ្លៀងបានឡើងមកដល់ទ្រូងផ្លូវជាតិតែម្តង។

សូមរំលឹកផងដែលថា ផ្អែកតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់មាត់សមុទ្រ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C tive

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនមេត្តាជ្រាបជាព័ត៌មាន នឹងមានបម្រុងប្រយ័ត្នខ្ពស់បំផុត៕

ជំនន់ទឹកភ្លៀង
ជំនន់ទឹកភ្លៀងឡើងមកដល់ថ្នល់ជាតិ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]