ភ្នំពេញ៖ មានការកោតសរសើររួចមកហើយ បន្ទាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ភោជនីយដ្ឋាន បាយ័ន ទទួលបានការលក់សិទ្ធិបើកសាខាទី៤ ដែលត្រូវគេដឹងថាមានការចំណាយទុនខ្ទង់សែនដុល្លារ ពីដៃគូវិនិយោគ បើទោះជាស្ថិតក្នុងដំណាក់កាលកូវីត១៩បន្តផ្ទុះ។ ការសរសើរដែលគេបានឃើញនៅមិនទាន់ស្ងប់នៅឡើយផង ស្រាប់តែក្រុមហ៊ុនមួយនេះទទួលបានការចុះកុងត្រាឈានទៅបើកសាខាទី៥ មួយថ្មីទៀតហើយ ដោយពិធីចុះហត្ថលេខាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន បានថ្លែងបញ្ជាក់ថា ដោយសារមើលឃើញពីភាពរីកចំរើនរបស់យីហោ ភោជនីយដ្ឋាន បាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបន្តលក់ Frechcise ទៅអោយម្ចាស់អាជីវកម្មម្នាក់ផ្សេងទៀតមួយទៀតហើយ ដើម្បីផ្ដល់ឱកាសអោយអ្នកមានដីទំនេរ ឬ មានលុយ ហើយមិនដឹងថាបើកជំនួញអ្វីប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម។
លោកស្រីបន្តថា ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋាន បាយ័ន ទៅធ្វើអាជីវកម្ម គឺលុះត្រាតែមានទុន៤០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើសនៅត្រឹម១៥ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដីទំហ៊ំទីតាំង និង ទំហំវិនិយោគ ដែលកាន់តែបង្កាភាពងាយស្រួលក្នុងការវិនិយោគ។
សាខាទី៥ ដែលលោកស្រីទើបតែចុះហត្ថលេខាប្រគល់សិទ្ធិជូនទៅនេះ គឺស្ថិតក្រោមការវិនិយោគរបស់ លោក បែន រ័ត្នបូរី បន្ទាប់ពីលោកក៏មានឆន្ទៈខ្ពស់ក្នុងការវិនិយោគលើវិស័យភោជនីយដ្ឋាន ហើយបានបោះទុនជាមួយលោកស្រី។
លោកស្រីបន្តទៀតថា បរិបទកូវីត១៩ទាមទារអោយមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែនដោយផ្ដោតមួយផ្នែកបន្ថែមទៀតលើវិស័យអនឡាញ ទើបធ្វើអោយយីហោភោជនីយដ្ឋាន បាយ័ន នៅតែមានកំណើនលក់ ហើយធ្វើអោយមានការចុះឈ្មោះសុំវិនិយោគ ដែលជំរុញអោយភោជនីយដ្ឋាន បាយ័ន អាចពង្រាយសាខា ខណៈដែលអាជីវកម្មដទៃប៉ះពាល់ខ្លាំង។
សាខាទី៥ របស់ លោក បែន រ័ត្នបូរី ក៏នៅតែស្ថិតក្នុងរាជធានីភ្នំពេញ ដូចគម្រោងសាខាទី៤ ផងដែរ ដោយទីតាំងជាក់ស្ដែងផេករបស់ក្រុមហ៊ុន នឹងធ្វើការបង្ហាញពេលលេចចេញរូបរាង។ លោកស្រីថា ភោជនីយដ្ឋាន បាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និង គុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់អោយខ្លាំងទាំងលើអនឡាញ និង ការបើកលក់ផ្ទាល់ដល់ទីតាំងផងដែរ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រង ជូន និង ទីផ្សារលក់របស់ក្រុមហ៊ុនដែលចងជាប្រព័ន្ធច្បាស់លាស់ គឺជាជំហានតែមួយគត់ ដែលធ្វើអោយមានទំនុកចិត្តពីអ្នកចង់ចូលរួមវិនិយោគ។
បន្ទាប់ពីសម្រេចប្រគល់សិទ្ធិផ្លូវការជូនម្ចាស់សាខាទី៤ និង ទី៥ បន្តបន្ទាប់គ្នា លោកស្រីបានរៀបរាប់ឲ្យដឹងបន្ថែមថា មានអតិថិជនជាច្រើនផ្សេងទៀត ក៏កំពុងទាក់ទងសុំទិញ Frechcise សម្រាប់សាខាទី៦ និង បន្តបន្ទាប់ផងដែរ ដោយនៅរាជធានីភ្នំពេញ កំណត់ត្រឹមតែ១០សាខាប៉ុណ្ណោះ ក្រៅពីនោះគឺនឹងបន្តលក់សិទ្ធិទៅកាន់បណ្ដាខេត្តម្ដង។ ដូច្នេះសម្រាប់អ្នកចង់បានឱកាសបើកភោជនីយដ្ឋានសាខាថ្មីនៅរាជធានីភ្នំពេញ ឬ នៅខេត្តដែលល្អ គឺត្រូវរួសរាន់ ដោយសារកន្លែងមានកំណត់។
សម្រាប់អ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋានយីហោ បាយ័ន ជាពិសេសអ្នកចង់ទទួលបានឱកាសក្លាយជាម្ចាស់សាខា៥ទៀត នៅរាជធានីភ្នំពេញ និងនៅខេត្តធំៗ សូមទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទលេខ 095 7777 48 និង 096 7777 430 ដោយអ្នកកក់ទីតាំងមុន ទទួលបានឱកាសមុន ហើយក្រុមហ៊ុននឹងជំរុញ និងជួយបណ្ដុះបណ្ដាលជំនាញអោយចេះច្បាស់នៅក្នុងវិស័យមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]