ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ១៩ មុនការបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃស្អែក។

ដោយឡែក អាជ្ញាធររាជធានីភ្នំពេញ ប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ១៩ ក្នុងចំណោមគ្រូ និងបុគ្គលិកសរុប ១០៤៤៣នាក់ ដែលបានធ្វើតេស្តរហ័សរកកូវីដ-១៩ មុនការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី៩ និងទី១២នៅថ្ងៃទី១៥ កញ្ញា ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម​៖

សេចក្តីលម្អិត
សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]