បរទេស៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ម្សិលមិញនេះទស្សនិកជននៅជុំវិញពិភពលោកបានងាកមកចាប់អារម្មណ៍ទីក្រុងញូវយ៉កដើម្បីរង់ចាំ ពេលដែលតារាលំដាប់ៗចូលមកកំរាលព្រំក្រហមក្នុងកម្មវិធី Met Gala ឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះ ថ្វីត្បិតតែព្រឹត្តិការណ៍សំខាន់នេះ ត្រូវបានបញ្ចប់ក៏ដោយក៏កម្មវិធីជប់លៀង Met Gala មិនបានស្ងប់ឡើយ។ តារាគ្រប់ជាតិសាសន៍បានបន្តស្លៀកពាក់បង្ហាញខ្លួនដោយភាពទាក់ទាញ ជាលើកទីពីរដើម្បីចូលរួមពិធីជប់លៀងអាហារពេលល្ងាចនៅសណ្ឋាគារ The Standard ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នៅតាមផ្លូវទៅពិធីជប់លៀងតារាៗត្រូវបានស្វាគមន៍យ៉ាងក្លៀវក្លាដោយអ្នកយកព័ត៌មាន។ ជាមួយគ្នានោះ គេសង្គេតឃើញសម្រស់ក្រៅឆាករបស់តារាមួយចំនួនដែលកំពុងទាក់ចិត្តអ្នកទស្សនាជាច្រើនដូចជា Rose (BLACKPINK) ,Kendall Jenner, Hailey Baldwin Billie Eilish, Karilie Kloss.... បានធ្វើឱ្យទស្សនិកជនកោតសរសើរចំពោះភាពស្រស់ស្អាតលេចធ្លោរបស់ពួកគេទោះបីនៅក្នុងទីងងឹតក៏ដោយ។ 

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ហាញនូវរូបរាងងដ៏ស្រលូនជាមួយនឹងឈុតត្រឹមៗជង្គង់បង្ហាញជើងដ៏វែង អមនឹងស្បែកជើងកែងចោទ  ធ្វើឱ្យអ្នកទស្សនាកោតសរសើរនិងទស្សនាសឹងមិនព្រិចភ្នែក៕

សូមទស្សនារូបភាពខាងក្រោម៖

Kendall Jenner
Hailey Baldwin
Rose
 Karilie Kloss
Hailey Baldwin
Billie Eilish
Camila Cabello និងShawn Mendes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]