ភ្នំពេញ៖ លើកនេះបានកាដូពិសេស ២ កញ្ចប់ធំតែម្តង។ កាន់តែពិសេសអស្ចារ្យ ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលរង់ចាំ និងបានធ្វើការចុះឈ្មោះទិញ Galaxy Z Fold3 ឬ Flip3 5G ចាប់ពីថ្ងៃទី ៦-៣០ ខែកញ្ញា ឆ្នាំ២០២១ និងរង់ចាំមកទទួលទូរស័ព្ទចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នឹងទទួលបានដុំសាកថ្មឥតខ្សែដ៏ទំនើបមួយ (Wireless Charger Duo 9W) តម្លៃ $49 បន្ថែមពីលើប្រូម៉ូសិនដែលមានស្រាប់ភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលបានធ្វើការចុះឈ្មោះទិញមុន Galaxy Z Fold3 ឬ Flip3 5G រួចហើយ ប៉ុន្តែបានអញ្ជើញមកយកទូរស័ព្ទមុន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នោះ នឹងមិនទទួលបានកញ្ចប់កាដូថែមជូនពិសេស ដុំសាកថ្មឥតខ្សែដ៏ទំនើបមួយ (Wireless Charger Duo 9W) តម្លៃ $49 នោះទេ គឺទទួលបានតែប្រូម៉ូសិនដែលមានស្រាប់ប៉ុណ្ណោះ។
ដូច្នេះសម្រាប់អតិថិជនដែលទិញមិនទាន់គេនូវ Galaxy Z Fold3 ឬ Flip3 5G កាលពីពេលក្រុមហ៊ុនបើកលក់ជាផ្លូវការ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ អាចរីករាយរួសរាន់អញ្ជើញធ្វើការចុះឈ្មោះទិញចាប់ពីឥឡូវនេះបានផងដែរ។
នៅចាំអីទៀត! សូមមកទទួលយកកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យប្រចាំ សករាជថ្មីឆ្នាំ ២០២១ ដែលលោកអ្នកស្រឡាញ់ពេញចិត្ត ពេញបេះដូងបំផុត ឥឡូវនេះភ្លាមទៅ។ Galaxy Z Fold3 ឬ Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់លោកអ្នក (Unfold Your World) សាមសុង ជាទីទុកចិត្តបំផុត។
* * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ គឺសម្រាប់តែការចុះឈ្មោះទិញមុន (Pre-register) Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ២០២១ ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយផ្លូវការរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]