រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្មីៗនេះ កម្មពិធី Fahion ដ៏ធំមួយរបស់អ៉ឺរ៉ុប Met Gala ត្រូវបានប្រារព្ធឡើង ដោយមាន ការអញ្ជើញចូលរួមពី តារាល្បីៗលំដាប់ហូលីវូដជាច្រើន ស្របពេល វត្តមានរបស់តារាបរទេសម្នាក់ៗ សុទ្ធសឹងតែ បង្ហាញនូវ ម៉ូតសម្លៀកបំពាក់ប្លែកៗ គួរឲ្យចាប់អារម្មណ៍យ៉ាងច្រើន។
ជាមួយគ្នានេះ តារាខ្មែរមួយចំនួន ក៏ចាប់ផ្តើមកាត់តរូបផ្ទាល់ខ្លួន ជាមួយនឹង ការបង្ហាញម៉ូតសម្លៀកបំពាក់ផ្សេងៗ លើកម្រាលព្រំក្រហម នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ដោយនេះ គ្រាន់តែជា ការកម្សាន្ត និងការនិយមលើបណ្តាញសង្គម ព្រោះ មានមហាជនជាច្រើន ចែករំលែករូបភាព Fashion ប្លែកៗក្នុងព្រឹត្តិការណ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល ពិធីករ ពិធីការិនី ក្នុងកម្មវិធីល្បីឈ្មោះ 3Fun វិញក៏មិនខុសគ្នាឆ្ងាយដែរ តែអ្វីដែល ពិសេសនោះ គ្រាន់តែជា រូបភាពកាត់តមែនពិត ប៉ុន្តែក្នុងនោះ បានបង្ហាញម៉ូតសម្លៀកបំពាក់ ច្នៃហូលជា របស់ខ្មែរពិតៗ ធ្វើឲ្យមហាជនផ្ទុះ ការចាប់អារម្មណ៍ជាខ្លាំង ខណៈម៉ូតមួយៗចេញមក ក៏ប្លែកហើយស្រស់ស្អាតថែមទៀតផង រហូតធ្វើឲ្យ បណ្តាអ្នកគាំទ្រកម្មវិធីមួយនេះ សុំឲ្យពិធីករទាំង៣ បញ្ចេញម៉ូតនេះឲ្យលេចជារូបរាង មិនដឹងជាស្រស់ស្អាតកម្រិតណាទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]