ចិន៖ កាលពីដើមខែកញ្ញា សារព័ត៌មាន The Straitstimes បានរាយការណ៍ថាតួឯកស្រី Mulan ដ៏ស្រស់ស្អាតស្ថិតនៅក្នុងបញ្ជីតារាទាំង៧ ដែលទំនងជាត្រូវហាមឃាត់ពីសកម្មភាពសិល្បៈ។
ក្នុងនោះ នាយក Zhou Guogang ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ ហើយបាននិយាយថា Liu Yifei បានរំលោភគោលនយោបាយរឹតត្បិតសញ្ជាតិ បើយោងតាមសារព័ត៌មាន QQ តារាស្រីរូបនេះបានចូលសញ្ជាតិអាមេរិកនៅអាយុ ១០ ឆ្នាំបន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា តារាសម្តែងស្រីរូបនេះបានរំលោភគោលនយោបាយថ្មីនៃការគ្រប់គ្រងវប្បធម៌ ទន្ទឹមនឹងនេះ Yifei បានស្ងប់ស្ងាត់ និង មិនបានចេញមុខធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះទេនៅឡើយទេ ។
ដោយឡែក នៅថ្មីៗនេះ ប្រភពជិតស្និតមួយបានរាយការណ៍ថា Liu Yifei ត្រូវបានគេឃើញប្រទះដើរទិញឥវ៉ាន់ជាមួយជំនួយការរបស់នាងនៅផ្សារទំនើបមួយក្នុងទីក្រុងប៉េកាំង។ តារាស្រីរូបនេះស្លៀកសម្លៀកបំពាក់សាមញ្ញហើយមើលទៅហាក់មានអារម្មណ៍ធូរស្រាលជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រព័ត៌មានបាននិយាយថា Liu Yifei មិនត្រូវបានប៉ះទង្គិចដោយព័ត៌មានអវិជ្ជមានអំពីការរីករាលដាលរបស់នាងនៅលើបណ្តាញសង្គមទេ៕
ប្រភព៖ ZingNews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]