ភ្នំពេញ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម  ពិសេសការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូ លីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់។

រូបភាពនៅក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១នេះ ដោយលោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការ «៣កុំ ៣ការពារ» និងគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី។

ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់នៃការប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតដៃ និងសាប៊ូសម្អាតអនាម័យក្នុងបន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់ប្រើប្រាស់តាមតម្រូវការភ្លាមៗផងដែរ។

លោកបន្តថា ការផ្តល់ជូននេះ នឹងបានរួមចំណែកយ៉ាងសំខាន់ និងគាំទ្រការពារធានាសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស៕

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
សាប៊ូលីប៉ាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]