ចិន៖ ថ្មីៗនេះ នៅលើទំព័រដ៏ល្បីមួយ បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Nicholas Tse គឺជាសិល្បករដែលមានទេពកោសល្យផ្នែកជំនួញ បន្ទាប់ពីបានប្រឡូកអស់ជាច្រើនឆ្នាំ តារាហុងកុងរូបនេះ មានទ្រព្យសម្បត្ដិជិត ៩៣២ លានយ័ន (ប្រហែលជាង ១៤៤ លានដុល្លារ) ។

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ក៏បានបង្ហាញទៀតថា តារាប្រុសរូបនេះ បានធ្វើអាជីវកម្មលើវិស័យជាច្រើន ដោយបានវិនិយោគលើអចលនទ្រព្យនៅអាយុ ១៩ ឆ្នាំ និងកាន់កាប់ហាងជាច្រើននៅហុងកុង ថែមទៀតផង។ ក្រៅពីនេះ លោកក៏មានសកម្មភាពសិល្បៈជាច្រើន ដូចជាការថតការប្រគំតន្ត្រីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេងមកមើលពីជីវិតឯកជនរបស់ តារាសម្តែងរូបនេះវិញ បើទោះបីជាបានរៀបការជាមួយនឹងតារាស្រីល្បីឈ្មោះ Cecilia Cheung ក្នុងឆ្នាំ ២០០៦ ព្រមទាំងបានលែងលះគ្នា នៅឆ្នាំ ២០១១ ក៏ដោយ តែតារាប្រុសរូបនេះ នៅតែមិនភ្លេចកូនប្រុសពីរនាក់របស់ខ្លួន ដោយជាពិសេស តាមរយៈប្រភពមួយនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ លោក Nicholas Tse តែងតែផ្ញើលុយ ទៅឲ្យអតីតភរិយារបស់ខ្លួន ចំនួន ១២ លានដុល្លារដើម្បីជាការចំណាយទៅលើការចិញ្ចឹមកូន ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]