ភ្នំពេញ៖ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី តែងតែលេចមុខគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងសម័យកាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ។

ដោយឡែកថ្មីៗនេះ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី បានចូលរួមបរិច្ចាគថវិកាចំនួន១០លានរៀល ស្មើនឹងពីរពាន់ប្រាំរយដុល្លារអាមេរិក (២,៥០០ដុល្លារ) សម្រាប់យុទ្ធនាការព្យាបាលដំបៅផែនដី ដែលកម្មវិធីនេះដឹកនាំដោយ ស្រីអូន សម្រស់ធម្មជាតិ និងស្វាមី។

ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុន សម្រស់ធម្មជាតិ លោក ឈាង រ័ត្ន បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យផែនដីមានសុខភាពល្អ ដោយបានផ្ដល់អាហារបំប៉នពិសេសដល់ផែនដី។ លោក សូមជូនពរឲ្យ លោកស្រី លាស់ រ័ត្នចិន្ដា និងស្វាមី មានសុខភាពល្អបរិបូរណ៌ និងទទួលជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា យុទ្ធនាការព្យាបាលដំបៅផែនដី មានសកម្មភាពបាចគ្រាប់ពូជកូនឈើចម្រុះក្នុងជំហ៊ានដំបូង៤០ម៉ឺនគ្រាប់ ដោយជិះឧទ្ធម្ភាគចក្រ ដោយរំពឹងទុកថា ដើមក្ងោករាប់ម៉ឺនដើម នឹងមានវត្តមាន ហើយនឹងមានផ្ការីកស្គុះស្គាយតាមជួរភ្នំឱរ៉ាល់ ដែលនឹងប្រែក្លាយតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ នៅប៉ុន្មានឆ្នាំខាងមុខ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]