ចិន៖ គេហទំព័រ 163 នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា បានរាយការណ៍ថាអ្នកនិយមលេងអ៉ីនធឺណែតចិន បានប្រទះឃើញ តារាសម្តែងស្រី Zhao Wei បង្ហាញជាលើកដំបូង ដោយជិតមួយខែ ដែលតារាស្រីរូបនេះ បានបាត់សូន្យឈឹង បន្ទាប់ពីរឿងអាស្រូវផ្ទុះឡើង កាលពីខែ សីហា។

ជាក់ស្តែងរូបថតជាច្រើនសន្លឹក ក៏ត្រូវបានចែករំលែកនៅលើវេទិកាបណ្តាញសង្គម ហើយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម បានលើកធ្វើជាប្រធានបទ ក្នុងការបង្ហាញខ្លួន របស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបភាពរបស់តារាស្រីវ័យ ៤៥ឆ្នាំរូបនេះ បង្ហាញសាច់មុខយ៉ាងទទេរស្អាត គ្មានការផាត់មុខទាំងស្រុង ថែមទាំងស្លៀកសម្លៀកបំពាក់សាមញ្ញា បែបស្រួលៗ ទៀតផង។ លើសពីនេះ តារាស្រីរូបនេះ ក៏បានថតរូបយ៉ាងសប្បាយរីករាយនៅទីនេះ ជាមួយអ្នកគាំទ្រ ដោយបង្ហាញពីស្នាមញញឹមដ៏កម្រ បន្ទាប់ពីមានរឿងអាស្រូវជាច្រើន ជាមួយទឹកមុខ មិនខ្វល់ខ្វាយចិត្ត ដូចគ្មានរឿងអ្វីកើតឡើងទៀតផង។

នេះបើតាមប្រភព អ្នកដែលបានថតរូបនោះបាននិយាយថា តួអង្គ ត្រចៀកកាំ រូបនេះ ទើបមកពីទីក្រុងប៉េកាំង ទៅស្រុកកំណើតរបស់នាង ដោយគេត្រូវបានដឹងថាខេត្ត Wuhu គឺជាស្រុកកំណើតរបស់ពុកតារាស្រីរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសាច់ញាតិរបស់នាងជាច្រើនរស់នៅទីនោះដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei 
Zhao Wei 
Zhao Wei  បង្ហាញខ្លួននៅស្រុកកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]