តារាកម្សាន្ត៖ ជាការពិត កម្មវិធី MET Gala ជាកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំ ដែលតែងតែធ្វើឡើងដោយមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនបានចូលរួម។ ហើយកាលពីម្សិលមិញនេះ តារាស្រីប្រុសដែលបានចូលរួមទាំងឡាយ ពួកគេបានតែងខ្លួនយ៉ាងស្អាតៗ ប្លែកៗគួរឲ្យជាទីចាប់អារម្មណ៍តែម្ដង។
ជាមួយគ្នានេះ តារាចម្រៀង Rosé សមាជិកក្រុម BLACKPINK នាងក៏បានលេចមុខចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលរឿងមួយនេះ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ Rosé បានតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយរ៉ូបពណ៌ខ្មៅនិល ហើយធ្វើម៉ូតសក់ និងផាត់មុខបែបធម្មតាៗ ដោយគ្មានការតែងឆើតឆាយជាមួយរ៉ូបធំសំពីងសំពោងដូចតារាដទៃឡើយ។ ប៉ុន្តែទោះយ៉ាងណា ក៏ការបង្ហាញខ្លួនរបស់ Rosé នៅក្នុងកម្មវិធីដ៏ធំនេះ មិនបានធ្វើឲ្យគ្រប់គ្នាខកចិត្តនោះទេ ពោលគឺហ្វេនៗ និងតារាល្បីៗមួយចំនួនក៏បានសរសើរនាងព្រោងព្រាត។
ជាពិសេស បើក្រឡេកមកចាប់អារម្មណ៍ និងដឹងពីតម្លៃនៃសម្លៀកបំពាក់ និងរបស់តុបតែងលើមួយតួខ្លួនរបស់នាងវិញ យើងឃើញថា របស់ដែលនាងប្រើទាំងនោះ សុទ្ធតែជាម៉ាកល្បីៗ និងថ្លៃៗមិនធម្មតា ដែលសរុបទាំងស្បែកជើង កាបូប និងគ្រឿងអលង្ការ វាមានតម្លៃរហូតដល់ ៥៥០០០ដុល្លារជាងឯណោះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពបង្ហាញតម្លៃខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]