បរទេស៖ ថ្មីៗនេះ តាមប្រភពបរទេសមួយបានបង្ហាញថា តារាចម្រៀងស្រី Britney Spears និងគូដណ្ដឹង Sam Asghari ដែលទើបតែប្រកាសភ្ជាប់ពាក្យនឹងគ្នាមិនបានប៉ុន្មាន ពេលនេះអ្នកទាំងពីរ កំពុងធ្វើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងពេលមានផ្ទៃពោះ មុនពេលដែលតារាចម្រៀងរូបនេះ ទទួលយកសំណើរសុំរៀបការពី គូដណ្ដឹងរបស់ខ្លួន។
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជៀសវាងកុំឲ្យមានជម្លោះរឿងទ្រព្យសម្បត្តិនាពេលអនាគតប្រសិនបើលែងលះគ្នា តារាចម្រៀងស្រី Britney Spears ចង់ចុះហត្ថលេខាលើកិច្ចសន្យាមួយមុនពេលរៀបការជាមួយនឹងមិត្តប្រុស លោក Sam Asghari ដែលគូដណ្ដឹងនឹងគ្នាថ្មីៗនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្វីត្បិតតែ Britney Spears លែងឈានដល់កម្រិតកំពូលនៃអាជីពរបស់នាងដូចពីមុនក៏ដោយ តែនាងនៅតែជាតារាដែលមានទ្រព្យសម្បត្ដិយ៉ាងច្រើន ដែលត្រូវបានរំពឹងទុកថាមានរហូតដល់ ៦០ លានដុល្លារ។ ជាពិសេស តារាចម្រៀងស្រីរូបនេះ មិនអាចគ្រប់គ្រងលុយទាំងនេះបានទេ ព្រោះនាងស្ថិតនៅក្រោមអាណាព្យាបាល តែក្រោយមក រូបនាងក៏អាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់នាងបានទាំងស្រុង ដែលជាចំនួនទ្រព្យសម្បត្តិមួយ ធំជាងចំណូលរបស់គូដណ្ដឹងនាងទៅទៀត បើទោះបីជាគូដណ្ដឹងនាង ជាអ្នកបង្ហាត់ហាត់ប្រាណ តារាសម្តែង និងជាតារាល្បីក្នុងបណ្តាញសង្គមក៏ដោយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]