បរទេស៖ នៅក្នុងព្រឹត្តិការណ៍ Met Gala 2021 ដែលប្រព្រឹត្តទៅនៅសារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក លើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែកញ្ញា ម្សិលមិញនេះ តារាស្រីដ៏ល្បី Kim Kardashian បានប្រមូលក្រសែភ្នែកពីមហាជន ជាមួយនឹងសម្លៀកបំពាក់ដ៏ចម្លែក ដែលបានគ្របពីក្បាល ដល់ចុងជើង របស់តារាស្រីរូបនេះ។
យោងតាមសារព័ត៌មាន Daily Mail អ្នកម្តាយកូន ៤រូបនេះ បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកយកព័ត៌មាននិងអ្នកគាំទ្រជាមួយនឹងការលេងស្ទីលប្លែកដ៏ចម្លែកគ្មានពី នៃគំនិតបំផុសពី របស់នាយកច្នៃប្រឌិតលោក Demna Gvasalia ពីយីហោដ៏ល្បី Balenciaga ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងទៅតាមគេហទំព័រ TMZ ត្រូវបានគេរាយការណ៍មកថា សម្លៀកបំពាក់ដែលទទួលបានការចំណាប់អារម្មណ៍ ពីសំណាក់មហាជនទូទាំងពីភពលោករបស់អ្នកមេម៉ាយរូបនេះ ត្រូវបានបំផុសគំនិតទាំងស្រុងដោយអតីតស្វាមីរបស់នាង គឺតារារ៉េប Kanye West នេះតែម្តង។
លើសពីនេះ តារាស្រីវ័យ ៤០ឆ្នាំ រូបនេះ បានធ្វើបទសម្ភាសន៍មួយ ដោយបាននិយាយថា ព្រោះតែចង់គាំទ្រអាល់ប៊ុមថ្មី របស់អតីតស្វាមីរបស់នាង តាមរយៈម៉ូដប្រ៊េន Balenciaga ជាពិសេសនោះ Kanye West គឺជាអ្នកដែលបានណែនាំឲ្យនាងទៅជួបនឹងលោក Demna Gvasalia ដូច្នេះដែរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]