ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានប្រកាសចំពោះលោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩នៅថ្ងៃទី១៥ កញ្ញានេះបានប្រកាសដល់ លោកគ្រូអ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វិទ្យាល័យទួលស្វាយព្រៃ

២. វិទ្យាល័យជាស៊ីមបឹងកេងកង

រឺក៏អាចអញ្ជើញទៅកាន់ទីតាំងធ្វើតេស្តសំណាក់ផ្សេងៗទៀតដូចខាងក្រោម៖

១. កោះពេជ្រ (ពីក្រោយអាគារ City Hall)

២. វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)

៣. មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ

៤. សាលាបឋមសិក្សាកន្ទោក

៥. វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)

៦. ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ

អាស្រ័យហេតុនេះ សូមជូនពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ និងដំណើរការសិក្សាទៅដោយរលូន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]