ព្រះសីហនុ៖ នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះ ដែលបាត់ខ្លួនដោយសារលិចទូកនៅក្នុងលម្ហសមុទ្រ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នៅល្ងាចថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូតកម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកសពជនរងគ្រោះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះជនរងគ្រោះមានឈ្មោះ ស៊ន មករា (ហៅឧត្តម)បានរកឃើញហើយ នៅវេលាម៉ោង៦ល្ងាចនេះ ដោយជនរងគ្រោះបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា បានជ្រាបជាព័ត៍មានផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]