ចិន៖ កាលពីល្ងាចថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញនេះ តារាសម្ដែងស្រី Dilraba បានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ឃោសនាមួយតាមរយៈការផ្សាយផ្ទាល់។ ប៉ុន្តែនៅក្នុងនោះ រូបនាងក៏បានធ្វើឲ្យទស្សនិកជនជាច្រើន មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើរូបសម្រស់របស់នាងនាពេលបច្ចុប្បន្ននេះ។

ជាពិសេសនោះដែរ តារាស្រីរូបនេះ បានលេចមុខយ៉ាងស្រស់ស្អាត ជាមួយអាវយឺតរឹបរាងមានស្ទាយ៍បញ្ចេញសាច់ បង្ហាញពីរាងកាយដ៏ល្អបំផុត ព្រមទាំងមានភាពទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើនបានកត់សម្គាល់ឃើញថា រូបនាងហាក់ដូចជាបានឡើងទម្ងន់បន្តិចហើយ ប៉ុន្តែនោះក្នុងនោះ Dilraba នៅតែបង្កឱ្យមានការព្រួយបារម្ភជាមួយដៃតូច ២ របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណា នៅពេលដែលនាងបានចូលរួមព្រឹត្តិការណ៍នេះ រូបសម្រស់ដ៏ស្រស់សោភា ក៏បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុន ដោយបានឃើញពីរាងកាយមាំមួនជាងមុន និងបានក្លាយជាភាពស្រស់ស្អាតបំផុតជាមួយនឹងរូបភាពគួរឱ្យស្រឡាញ់នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់មួយនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]